ស្មាតហ្វូន LG G5 ដាក់អោយកម្ម៉ង់ទិញនៅចក្រភពអង់គ្លេសហើយ ក្នុងតម្លៃ….

ស្មាតហ្វូន LG G5 ដាក់អោយកម្ម៉ង់ទិញនៅចក្រភពអង់គ្លេសហើយ ក្នុងតម្លៃ....

ឥឡូវនេះស្មាតហ្វូន LG G5 ត្រូវបានដាក់អោយកម្ម៉ង់ទិញហើយ នៅក្នុងចក្រភពអង់គ្លេសដោយក្រុមហ៊ុនលក់ទំនិញតាមអនឡានមួយ ។ ស្មាតហ្វូននេះត្រូវបានដាក់បង្ហាញកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដែលតម្លៃរបស់វាគឺ 539 ផោន (ដោយគឹតពន្ធរួចហើយ) ប្រហែលនឹង 746 $ (អាមេរិក) ។ ក្រុមហ៊ុន Clove ដែលបានដាក់ស្មាតហ្វូននេះចូលទៅក្នុងតារាងលក់ហើយនោះ បាននិយាយថា ការចែកចាយការលក់ នឹងត្រូវធ្វើ ឡើងក្នុងកំឡុងដើមខែមេសានេះ តែទោះបីជាយ៉ាងណា តម្លៃខាងលើនេះមិនមែនជាតម្លៃជាផ្លូវការ 100% ទេ វាអាចប្រែប្រួលនៅចន្លោះពេល ឥឡូវនេះនិងពេលបន្ទាប់នេះ ។ ស្មាតហ្វូន LG G5 មានព៌ណក្រម៉ៅ, ទឹកប្រាក់ ឬព៌ណមាស, មានមេម៉ូរីម៉ាស៊ីនទំហំ 32 GB, មានអេក្រង់ទំហំ 5.3 inch ជាប្រភេទ QHD IPS touchscreen, មានកាមេរ៉ាក្រោយដល់ទៅ2គ្រាប់ (16 MP + 8 MP) និងកាមេរ៉ាមុខមានទំហំ 8 MP, វាប្រើ បន្ទះឈីប Snapdragon 820 SoC, មានរ៉េមទំហំ 4 GB, មានថាមពលថ្ម 2,800 mAh ហើយដំនើរការដោយប្រព័ន្ធប្រតិបត្តិការ Android 6.0.1 Marshmallow ។

ស្មាតហ្វូន LG G5 ដាក់អោយកម្ម៉ង់ទិញនៅចក្រភពអង់គ្លេសហើយ ក្នុងតម្លៃ....

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ស្មាតហ្វូន LG G5 ដាក់អោយកម្ម៉ង់ទិញនៅចក្រភពអង់គ្លេសហើយ ក្នុងតម្លៃ....
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ស្មាតហ្វូន LG G5 ដាក់អោយកម្ម៉ង់ទិញនៅចក្រភពអង់គ្លេសហើយ ក្នុងតម្លៃ....

ចុះថ្ងៃទី29 ខែកុម្ភៈ ឆ្នាំ 2016 ម៉ោង 11:00 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ