ពាន Barclays ISF ​មាន​ ៧៧​ក្រុម​ចូល​រួម​ប្រកួត នៅ​លើ​ទីលាន​តម្លៃ​១​លាន​ដុល្លារ

ពាន​រង្វាន់​ Barclays ISF ​បាន​ធ្វើ​ឡើង​អស់​រយៈ ពេល​៧​ឆ្នាំ​មក​ហើយ ដោយ​មាន​ការ​ចូល​រួម​ពី​បណ្ដា​អង្គការ​ផ្សេង​ៗ ​រហូត​ដល់​ទៅ ​៧៧​ក្រុម​ផ្សេង​គ្នា​ចូល​រួម​ប្រកួត​នៅ​ក្នុង​ឆ្នាំ ​២០១៦ ​នេះ នៅ​លើ​ទីលាន​ស្មៅ​ធម្មជាតិ​អង្គការ​ផ្កាយ​សមុទ្រ​ដែល​មាន​តម្លៃ​១​លាន​ដុល្លារ។

 

ពាន Barclays ISF ​មាន​ ៧៧​ក្រុម​ចូល​រួម​ប្រកួត នៅ​លើ​ទីលាន​តម្លៃ​១​លាន​ដុល្លារ

 

ក្រោម​ជំនួយ​ពី​ធនាគារ Barclays ​របស់​អង់គ្លេស ​អង្គការ​ផ្កាយ​សមុទ្រ​បាន​បង្កើត​កម្មវិធី​ប្រកួត​សប្បុរសធម៌​ជា​ច្រើន ដើម្បី​លើក​ស្ទួយ​ដល់​វិស័យ​បាល់ទាត់​នៅ​កម្ពុជា ទាំង​ខាង​បុរស​និង​ស្រ្ដី ក៏​ដូចជា​ក្មេង​ៗ ដែល​មាន​បញ្ញា​ខ្សោយ​ផង​ដែរ។ ទន្ទឹម​គ្នា​នេះ​ដែរ អង្គការ​មួយ​នេះ​ក៏​បាន​បង្កើត​ពាន​រង្វាន់​មួយ​ដែល​មាន​ឈ្មោះ​ថា​ Barclays ISF ​ដែល​មាន​ក្រុម​ចូល​រួម​រហូតដល់​ទៅ​៧៧​ក្រុម​ឯ​ណោះ។

 

ពាន Barclays ISF ​មាន​ ៧៧​ក្រុម​ចូល​រួម​ប្រកួត នៅ​លើ​ទីលាន​តម្លៃ​១​លាន​ដុល្លារ

 

៧៧​ក្រុម​នេះ ត្រូវ​បាន​បែងចែក​តាម​អាយុ​ដែល​មាន U10 , U14 , U17 ​និង U18 ​ជា​ដើម ​ចូល​រួម​ប្រកួត​ប្រជែង​គ្នា ដើម្បី​យក​ពាន​រង្វាន់ Barclays ISF ​ទៅ​តាម​អាយុ​នៃ​ក្រុម​នីមួយ​ៗ។ ការ​ប្រកួត​ដែល​ធ្វើ​ឡើង​តែ​ថ្ងៃ​អាទិត្យ​លើ​ទីលាន​ស្មៅ​ធម្មជាតិ​តម្លៃ​១​លាន​ដុល្លារ​នេះ ​ចាប់​ផ្ដើម​តាំងពី​ខែ​វិច្ឆិកា​ឆ្នាំ ​២០១៥​ មក​ម៉្លេះ ដោយ​គ្រោង​នឹង​បញ្ចប់​ទៅ​នៅ​ខែ​ឧសភា​ឆ្នាំ ​២០១៦​ ខាង​មុខ​នេះ។

 

អង្គការ​ផ្កាយ​សមុទ្រ ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ២០០៦ ​ដោយ​កាល​នោះ​មាន​ថ្នាល​យុវជន​ជា​កីឡាករ​តែ ​៥០​នាក់ ​ប៉ុណ្ណោះ ប៉ុន្តែ​ងាក​មក​មើល​បច្ចុប្បន្ន​នេះ​វិញ ​បាន​កើន​ដល់​៣៨០០​នាក់​ហើយ ដោយ​រាប់​បញ្ចូល​ទាំង​កីឡាករ គ ថ្លង់ ​និង​កីឡាករ​ពិការ​សតិ​បញ្ញា​ផង​ដែរ៕

 

ពាន Barclays ISF ​មាន​ ៧៧​ក្រុម​ចូល​រួម​ប្រកួត នៅ​លើ​ទីលាន​តម្លៃ​១​លាន​ដុល្លារពាន Barclays ISF ​មាន​ ៧៧​ក្រុម​ចូល​រួម​ប្រកួត នៅ​លើ​ទីលាន​តម្លៃ​១​លាន​ដុល្លារ

 

ពាន Barclays ISF ​មាន​ ៧៧​ក្រុម​ចូល​រួម​ប្រកួត នៅ​លើ​ទីលាន​តម្លៃ​១​លាន​ដុល្លារ

 

ពាន Barclays ISF ​មាន​ ៧៧​ក្រុម​ចូល​រួម​ប្រកួត នៅ​លើ​ទីលាន​តម្លៃ​១​លាន​ដុល្លារ

 

ពាន Barclays ISF ​មាន​ ៧៧​ក្រុម​ចូល​រួម​ប្រកួត នៅ​លើ​ទីលាន​តម្លៃ​១​លាន​ដុល្លារ

 

ពាន Barclays ISF ​មាន​ ៧៧​ក្រុម​ចូល​រួម​ប្រកួត នៅ​លើ​ទីលាន​តម្លៃ​១​លាន​ដុល្លារ

 

អត្ថបទ៖ មុន្នី រម្យ