Gerrard នឹង​ចូល​​សម្ដែង​ខ្សែ​ភាពយន្ត​​ក្នុង​ពេល​ឆាប់​ៗ

អតីត​កីឡាករ Liverpool និង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស Steven Gerrard នឹង​ត្រូវ​សម្ដែង​ជា​តួ​ក្នុងខ្សែ ភាពយន្ត ដែល​រៀបរាប់​ពី​ដំណើរ​ជីវិត​របស់ខ្លួន​​ផ្ទាល់​នា​ពេល​ខាង​មុខ។

 

Gerrard នឹង​ចូល​​សម្ដែង​ខ្សែ​ភាពយន្ត​​ក្នុង​ពេល​ឆាប់​ៗGerrard នឹង​ចូល​​សម្ដែង​ខ្សែ​ភាពយន្ត​​ក្នុង​ពេល​ឆាប់​ៗ

Gerrard ក្នុងឈុតខ្លីខ្សែភាពយន្តរឿង ‘Will’ You’ll Never Walk Alone កាលពីប៉ុន្មានឆ្នាំមុន

 

ផែនការ​នេះ​កើត​ឡើង​ក្រោយ​ពី​ខ្សែ​បម្រើ​វ័យ៣៥ឆ្នាំ​ បាន​ព្រមព្រៀង​គ្នា​ជាមួយ លោក Asif Kapadia ដែលជា​អ្នក​ដឹកនាំ​រឿង​ល្បី​ឈ្មោះ​មួយ​រូប​ធ្លាប់​ផលិត​រឿងជីវប្រវត្តិ​តារា​ចម្រៀង​អង់គ្លេស Amy Winehouse និង​កីឡាករ​ប្រណាំង​រថយន្ត Ayrton Senna។ សាច់​រឿង​​នឹង​សង្កត់​ធ្ងន់​លើ​ជីវិត​បាល់ទាត់​ចំនួន​១៧​រដូវកាល​របស់ Gerrard នៅ​ទឹក​ដី Anfield និង តួនាទី​ដ៏​សំខាន់​របស់​គេ​ក្នុង​ការ​ជួយ Liverpool ឈ្នះ​ជើងឯក Champions League ឆ្នាំ​២០០៥ ក្រោយ យក ឈ្នះ AC Milan នៅ​វគ្គ​ផ្តាច់ព្រ័ត្ត។

 

តួអង្គ​សំខាន់ៗ​ផ្សេង​ទៀត​ដែល​អាច​មាន​មុខ​សម្ដែង​ក្នុង​រឿង របស់ Gerrardមាន​ដូចជា David Beckham, Wayne Rooney, អតីត​អ្នក​ចាត់​ការ​ទូទៅ Liverpool លោក Kenny Dalglish រួម​ទាំង​លោក Goran Eriksson ជា​អតីត​គ្រូ​បង្វឹក​ក្រុមជម្រើសជាតិ​អង់គ្លេស​ផង​ដែរ។

 

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រឿង​ពី​ជីវិត​របស់ Gerrard មិនមែន​បង្កើត​ឡើង​សម្រាប់​តែ​អ្នក​គាំទ្រ Liverpool នោះ​ទេ គឺ​សម្រាប់​អ្នក​គាំទ្រ​បាល់ទាត់​ទាំងអស់​នៅ​លើ​ពិភពលោក។ បើ​តាម​ការ​គ្រោង​ទុក ការ​ថត រឿង​នឹង​ចាប់​ផ្ដើម​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ​ហើយ៕

 

ចុចអាន៖ Gerrard ប្រាប់​អ្នក​គាំទ្រ Liverpool ឲ្យ​អត់ធ្មត់​ជាមួយ Klopp

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ TheSun