“ស្នេហា​អាថ៌កំបាំង” មាស សុខសោភា ផ្ទុះ​ជា​ថ្មី

បទ​ “ស្នេហា​អាថ៌កំបាំង” មាស សុខសោភា ដែល​ល្បី​កាល​ពី​ឆ្នាំ ២០១៥ នោះ បាន​ផ្ទុះ​ជា​ថ្មី ក្រោយ​នាង បាន​យក​ទៅ​បក​ស្រាយ​ក្នុង​​កម្មវិធី “Miss University” នៅ​ផ្សារ​ទំនើប Aeon កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ ដោយ​មិន​ធ្វើ​ឲ្យ​ប្រិយមិត្ត​​​ខក​បំណង​​ជាមួយ​ការ​សម្ដែង​របស់​ខ្លួន​ឡើយ។

 

“ស្នេហា​អាថ៌កំបាំង” មាស សុខសោភា ផ្ទុះ​ជា​ថ្មី

 

គ្រាន់តែ​បង្ហើរ​សំនៀង​ចេញ​ភ្លាម អ្នក​ទស្សនា​ផ្ទាល់​ស្រែកច្រៀង​តាម​ភ្លែត ពិសេស​គឺ​អ្នក​នៅ​ទីនោះ​ផ្ទាល់​​ទប់​ខ្លួន​មិន​ជាប់​រាំ និង​ច្រៀង​តាម​បទ “ស្នេហា​អាថ៌កំបាំង” ដែលជា​ចម្រៀង​ពាណិជ្ជកម្ម និង​ជា​អ្នក​ឧបតម្ភ​ធំ​ក្នុង​​នា​រាត្រី​នោះ។ ក្រៅពី​​បទ​ល្បី​កាល​ឆ្នាំ ២០១៥ នោះ​រួចមក​ តារា​ចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​ថោន​បាន​បង្ហើរ​សំនៀង​​មនោសញ្ចេតនា ៤ បទ និង​បទ​ញាក់​មួយ​បទ​ទៀត​អម​ជាមួយ​ក្បាច់រាំ Cute បែប​យុវវ័យ​ធ្វើឲ្យ សោភា កាន់តែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ថែម​ទៀត​ពី​សំណាក់​អ្នក​ទស្សនា​ផ្ទាល់៕

 

តោះ​កុំ​បង្អង់​យូរ​ទស្សនា​រូបភាព​ខាងក្រោម​តែម្ដង៖

 

“ស្នេហា​អាថ៌កំបាំង” មាស សុខសោភា ផ្ទុះ​ជា​ថ្មី

 

“ស្នេហា​អាថ៌កំបាំង” មាស សុខសោភា ផ្ទុះ​ជា​ថ្មី

 

“ស្នេហា​អាថ៌កំបាំង” មាស សុខសោភា ផ្ទុះ​ជា​ថ្មី

 

អត្ថបទ៖ទ្រី រ៉ាវី