ជប៉ុន សរសើរកម្ពុជា ដែលទទួលជោគជ័យ យ៉ាងខ្លាំងក្រោយ បញ្ចប់សង្រ្គាម ស៊ីវិល

ភ្នំពេញ៖ លោក ណាអូ អាគី កាម៉ូស៊ីដា ទីប្រឹក្សាប្រចាំស្ថានទូត ជប៉ុន ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានថ្លែងកោតសរសើរ ចំពោះប្រទេស កម្ពុជា ដែលមានការរីកចំរើន និងទទួលជោគជ័យ យ៉ាងធំធេង ក្រោយពីបញ្ចប់សង្រ្គាម ស៊ីវិល កាលពីអតីតកាល។

លោកបានមានប្រសាសន៍ នៅក្នុងឱកាសបំពេញ ទស្សនកិច្ច របស់ក្រុមអ្នក សារព័ត៌មាន រយៈពេល ២ថ្ងៃ នៅភ្នំពេញ ក្នុងគម្រោងជំនួយសម្បទាន និងឥតសំណងថា នៅក្នុង ២ ទស្សវត្សនេះ កម្ពុជាបានរីកចំរើន លើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ នៅតាមទីជនបទដាច់ស្រយាល៕