ក្រសួងអប់រំ លើកទឹកចិត្ត យុវជន ឲ្យចាប់អារម្មណ៍ ការអភិវឌ្ឍន៏ ធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា

ភ្នំពេញ៖ លោកបណ្ឌិត ហង់ ជួនណារ៉ុន ក្រសួងអប់រំ យុវជន និងកីឡា បានគាំទ្រ និងលើកកម្ពស់ ការអភិវឌ្ឍន៏ធនធានមនុស្ស នៅកម្ពុជា តាមរយៈការ លើកទឹកចិត្ត យុវជនឲ្យ ចាប់អារម្មណ៍ ដើម្បីសម្រេចចិត្ត ជ្រើសរើសយកការងារ ទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។

យោងតាមបណ្ដាញ ទំនាក់ទំនង សង្គម ហ្វេស ប៊ុក របស់ក្រសួងអប់រំ នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ លោក បណ្ឌិត ហង់ ជួន ណារ៉ុន បានមាន ប្រសាសន៍ថា “មហោស្រពជាតិលើកទី០២ ស្ដីពី វិទ្យាសាស្ត្រ និងវិស្វកម្មកម្ពុជា គឺជាព្រឹត្តិការណ៍ជាតិ ដ៏ធំមួយ ដែលនឹងប្រព្រឹត្តទៅ វិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជា នាថ្ងៃទី០៩-១១ ខែមីនា ឆ្នាំ២០១៦ ក្រោមកិច្ចសហការ រវាងក្រសួងអប់រំ យុវជន និងកីឡា ដៃគូអភិវឌ្ឍន៍ ព្រមទាំងអង្គការជាតិ អន្តរជាតិជាច្រើន ក្នុងគោលបំណងគាំទ្រ និងលើក កម្ពស់ការអភិវឌ្ឍន៏ ធនធានមនុស្ស នៅកម្ពុជា តាមរយៈការលើក ទឹកចិត្តយុវជន ដើម្បីសម្រេចចិត្តជ្រើសរើស យកការងារទាក់ទង នឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា”។

លោកប្ដនថា កម្មវិធីនេះ នឹងមានសិក្ខាសាលា ការធ្វើបទបង្ហាញពីវាគ្មិនល្បីៗ ដែលមានបទពិសោធន៍ និងជំនាញទាក់ទង នឹងប្រធានបទខាងលើ ការតាំងពិព័រណ៍ ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងការសម្តែងសិល្បៈផងដែរ៕