សម្ដេចតេជោ អញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធ ដាក់ឲ្យប្រើប្រាស់ មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោធ ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ។

នៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គម (Facebook) របស់សម្ដេច បានសរសេរថា មន្ទីរពេទ្យបង្អែកនេះ គឺជាជំនួយឥតសំណង របស់ប្រទេសជប៉ុន ក្នុងការបំរើផ្នែកវិស័យ សុខាភិបាលក្នុង ខេត្តព្រះសីហនុ។ រាជរដ្ឋាភិបាលកម្ពុជា បានស្នើមកភាគីជប៉ុន នៅឆ្នាំ២០១១ និងបានទទួលការអនុម័ត ជាជំនួយឥតសំណងតាមរយៈ ទីភ្នាក់ងារអភិវឌ្ឍន៍ អន្តរជាតិ (JICA) នៅឆ្នាំ២០១២ ក្នុងទឹកប្រាក់ ១.៥៥៤.០០០.០០០ យេន ស្មើនឹង ១៥.៤៥០.០០០ ដុល្លារ ដើម្បីសាងសង់មន្ទីរពេទ្យ និងពង្រឹងសមត្ថភាព មន្ទីរពេទ្យនេះ ហើយបានចាប់ផ្តើម សាងសង់កាលពីថ្ងៃទី២៩ កក្កដា ២០១៤ និងសាងសង់រួចរាល់ ជាស្ថាពរនៅ ថ្ងៃទី៣០ វិច្ឆកា ២០១៥។

សម្តេចតេជោ បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះប្រទេសជប៉ុន និងប្រជាពលរដ្ឋជប៉ុន ដែលបានផ្តល់ជំនួយ ឥតសំណងនេះ ដើម្បីបំរើប្រយោជន៍ សេវាសុខាភិបាលរួមក្នុង ខេត្តព្រះសីហនុនេះ។ ជំនួយពីប្រទេសជប៉ុន សម្រាប់ការសាងសង់មន្ទីរពេទ្យ និងទិញសម្ភារៈបរិក្ខារ ទាំងឡាយសម្រាប់ មន្ទីរពេទ្យនេះ គឺបានដាក់ដេញថ្លៃ គ្រប់គ្រងដោយភាគី ជប៉ុនផ្ទាល់តែម្តង។ រាជរដ្ឋាភិបាលកម្ពុជា មិនបានទទួលថវិការ ដោយផ្ទាល់នោះទេ។

សម្តេចតេជោ ក៏បានលើកពីគុណសម្បតិ្ត របស់គ្រូពេទ្យល្អៗ ដែលកំពុងខិតខំបម្រើ ប្រជាពលរដ្ឋដោយគ្មាន ពេលឈប់សម្រាកប្រៀប បីដូចជាទាហាន ប៉ូលីសជាដើម ដែលមានតួនាទី សំខាន់បំផុតក្នុងការការពារ និងជួយសង្គ្រោះជីវិត មនុស្សអោយផុតពីសេចក្តីស្លាប់។ ទន្ទឹមនិងនេះ ក៏មានគ្រូពេទ្យខិលខូច មួយចំនួនតូចដែលធ្វើឲ្យ ប៉ះពាល់កិត្តិយសគ្រូពេទ្យ គេល្អៗផ្សេងទៀត ដូចជាមិនគោរពវិជ្ជាជីវៈពេទ្យ ប្រើពាក្យសំដីអសុរស ទៅលើអ្នកជំងឺ និងគិតតែពីលុយជាដើម ។ល។

សូមបញ្ជាក់ថា មុនពេលបញ្ចាប់កម្មវិធី សម្តេចតេជោ បានបំពាក់មេដាយកិត្តិយស ជូនដល់ប្រធានអង្គការ JICA ជប៉ុន ព្រមទាំងបានកាត់ខ្សែបូរ សម្ពោធអគារមន្ទីរ ពេទ្យបង្អែកនេះ និងបានអញ្ជើញចុះ សួរសុខទុក្ខអ្នកជំងឺ ដែលកំពុងសម្រាក ព្យាបាលក្នុងមន្ទីរពេទ្យនេះ ព្រមទាំងបានថតរូបជា អនុស្សាវរីយ៍ជាមួយក្រុមគ្រូពេទ្យ យុវជន យុវនារី និងប្រជាពលរដ្ឋក្នុង បរិយាកាសសប្បាយ រីករាយក្រៃលែង៕