អភិបាលខណ្ឌច្បារអំពៅ ព្រមានដល់ នាយប៉ុស្តិ៍រដ្ឋបាល ដែលរើសអើង ប្រជាជន ពាក់ព័ន្ឋនឹងបណ្តឹង

ភ្នំពេញ ៖ លោកអភិបាល ខណ្ឌច្បារអំពៅ បានព្រមានខ្លាំងៗ ដល់នាយនគរបាលប៉ុស្តិ៍ និង មន្ត្រី នគរបាលប៉ុស្តិ៍ រដ្ឋបាលណាមួយ ពិសេសលោកអធិការខណ្ឌ ស្នើត្រួតពិនិត្យ មើលមន្ត្រីណាមួយ ដែលមានការរើសអើងទៅលើប្រជាពលរដ្ឋ ខណៈបងប្អូនប្រជាពលរដ្ឋ បានប្តឹង ឬរាយការណ៍ តាមទូរស័ព្ទពាក់ព័ន្ធករណីគ្រឿងញៀន ករណីល្បែងស៊ីសងផ្សេងៗ ។

លោកអភិបាល បញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ក្នុង នាមគណៈបញ្ជាការឯកភាពខណ្ឌ លោកនឹងចាត់ការ ចំពោះប៉ុស្តិ៍រដ្ឋ បាលណាដែលនៅតែគឃ្លើន ដាក់ប្រជាពលរដ្ឋពេលដែល ពួកគាត់ផ្តល់ព័ត៌មាន ពាក់ព័ន្ធរឿងសន្តិសុខ ជាពិសេសបញ្ហា គ្រឿងញៀននិងល្បែងស៊ីសង ជាពិសេសលោកនាយ ប៉ុស្តិ៍តែម្តង ហើយបញ្ហាសណ្តាប់ ធ្នាប់ ក៏ជារឿងដែលត្រូវយកចិត្តទុកដាក់ផងដែរ ដូចជាការចត រថយន្តនៅលើស្ពានចាំចាប់មូ៉យ ការបណ្តោយអោយរ៉ឺម៉កម៉ូតូឈប់ចាប់ម៉ូយពាសពេញផ្លូវ ដោយអស់លោកមិនរវល់រៀបចំសោះ ។

ការព្រមានខ្លាំងៗរបស់លោកអភិបាលខណ្ឌ ច្បារអំពៅដល់មន្ត្រីនគរបាលបែបនេះ បានលើក ឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ អាណត្តិទី២ នាព្រឹកថ្ងៃ ទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោមវត្តមានលោកអ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ , លោកអ៊ាង ស៊ីផាន អភិបាលនៃគណៈអិបាលខណ្ឌច្បារអំពៅ និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខណ្ឌ , លោក-លោកស្រីជាចៅសង្កាត់ទាំ៨ , មន្ត្រីការិយាល័យចំណុះជំនាញរបស់រដ្ឋបាលខណ្ឌជាច្រើននាក់ទៀត ។

ក្រៅពីការព្រមាន ទៅលើ ប៉ុស្តិ៍រដ្ឋបាលនិងស្តីបន្ទោស ចៅសង្កាត់រួចមក លោកអ៊ាង ស៊ីផាន អភិ បាលខណ្ឌក៍បាន ឆ្លើយតបទៅលើសំណើររបស់ក្រុមប្រឹក្សាខណ្ឌពាក់ព័ន្ធបញ្ហាគ្រឿងញៀន ល្បែងស៊ីសងនិង បញ្ហាសណ្តាប់ធ្នាប់សាធារណៈផងដែរ ។

ដោយលោកអភិបាល បញ្ជាក់ដូច្នេះថា បញ្ហាគ្រឿង ញៀន អាជ្ញាធរមិនបន្ធូរដៃទេ យើងខិតខំកាត់មែក ធាងរបស់ក្រុមចែកចាយ និងប្រើប្រាស់គ្រឿងញៀន ប៉ុន្តែលោកទទួលស្គាល់ថា មានការលំបាកក្នុង ការបង្ក្រាប និងជារឿងក្តៅគគុកហើយក៏មិនមែនមានតែសង្កាត់ច្បារអំពៅទី២ទេ ពោលគឺគ្រប់កន្លែង ដែលត្រូវចាត់វិធានការ ។ ការងារនេះធ្វើ ទៅបានគឺទាមទារអោយមានការចូលរួមទាំងអស់គ្នា សូមអោយរស់ត្រគៀកឡើង…កុំងាប់ត្រគៀកស្តូកទៀត…មិនមែនពឹងតែទៅលើកម្លាំងអាវុធហត្ថ កម្លាំងនគរបាល ឬ កម្លាំងប្រជាការពារនោះ…ត្រូវធ្វើរួមគ្នា ។

លោកអភិបាលខណ្ឌបានបញ្ជាក់ថា នាយ ប៉ុស្តិ៍រដ្ឋបាលខ្លះដូចស្តេចត្រាញ់អីចឹង ពេលប្រជាពលរដ្ឋ រាយការណ៍ពីបញ្ហាបទល្មើស ម្តងៗ អស់លោកនគរបាលនោះ មិនទទួលបណ្តឹងទេ ថែមទាំងប្រើ សម្តីមិនសមរម្យទៅលើពួកគាត់ទៀត បើនៅតែមានចរិត បែបនេះខ្ញុំនិងមានវិធានការ ក្នុងនាម គណៈបញ្ជាការឯកភាពខណ្ឌ ចាត់ការចំពោះនាយប៉ុស្តិ៍ រដ្ឋបាលនោះដែលនៅតែគឃ្លើន ដាក់ប្រជាពលរដ្ឋ ។

ក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាខណ្ឌ ក៏បានលើករបៀបវារៈចំនួន៤ មកអនុម័តផងដែរ ដូចជាទី១-ពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ក្រុមប្រឹក្សា ខណ្ឌច្បារអំពៅអាណត្តិទី២ , ២-ពិនិត្យនិងអនុម័តលើសេចក្តីព្រាង របាយការណ៍ស្តីពី លទ្ធផលនៃការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌច្បារអំពៅប្រចាំខែកុម្ភៈ ឆ្នាំ២០១៦ , ទី៣-ពិនិត្យនិង អនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីការប៉ាន់ប្រមាណតម្រូវការរបស់ស្ថាប័នខណ្ឌច្បារអំពៅ ទី៤-ពិនិត្យនិងអនុម័តលើសេចក្តីព្រាង តារាងបែងចែកប្រាក់ រង្វាន់លើកទឹកចិត្តដែលបាន មកពីការ ផ្តល់សេវ៉ា សម្រាប់ឧបត្ថម្ភជូនមន្ត្រីរាជការនៃរដ្ឋបាលខណ្ឌច្បារអំពៅប្រចាំខែកុម្ភៈ ឆ្នាំ២០១៦ និងទី៥~បញ្ហាផ្សេងៗ ៕

អភិបាលខណ្ឌច្បារអំពៅ ព្រមានដល់ នាយប៉ុស្តិ៍រដ្ឋបាល ដែលរើសអើង ប្រជាជន ពាក់ព័ន្ឋនឹងបណ្តឹង

អភិបាលខណ្ឌច្បារអំពៅ ព្រមានដល់ នាយប៉ុស្តិ៍រដ្ឋបាល ដែលរើសអើង ប្រជាជន ពាក់ព័ន្ឋនឹងបណ្តឹង

អភិបាលខណ្ឌច្បារអំពៅ ព្រមានដល់ នាយប៉ុស្តិ៍រដ្ឋបាល ដែលរើសអើង ប្រជាជន ពាក់ព័ន្ឋនឹងបណ្តឹង

អភិបាលខណ្ឌច្បារអំពៅ ព្រមានដល់ នាយប៉ុស្តិ៍រដ្ឋបាល ដែលរើសអើង ប្រជាជន ពាក់ព័ន្ឋនឹងបណ្តឹង

អភិបាលខណ្ឌច្បារអំពៅ ព្រមានដល់ នាយប៉ុស្តិ៍រដ្ឋបាល ដែលរើសអើង ប្រជាជន ពាក់ព័ន្ឋនឹងបណ្តឹង