តោះ ​ទៅ​ទស្សនា​វីដេអូ​បង្ហាញ​ពី​គំរូ iOS 10 បន្តិច​ទៅ​មើល!

យោង​តាម​គេហទំព័រ​ Phonearena បាន​ឲ្យ​ដឹង​ថា​មាន​អ្នក​រចនា​ក្រាហ្វិក​ម្នាក់​ឈ្មោះ​ Sam Beckett  បាន​បង្កើត​នូវ​វីដេអូ​មួយ​ដែល​​បង្ហាញ​ពី​​គំរូ​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី​របស់​ Apple គឺ iOS 10។

 

ដោយ​ក្នុង​វីដេអូ​នោះ​លោក​ Beckett បាន​បង្ហាញ​នូវ​មុខ​ងារ​ថ្មី​ៗ​ជា​ច្រើន​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី​នេះ​ ដោយ​ក្នុង​នោះ​មាន​រួម​ទាំង​ 3D Touch ដែល​ Apple បាន​ប្រើ​ហើយ​ផង​ដែរ​។ លើស​ពី​នេះ​គេ​ជឿ​ថា​មុខងារ​ថ្មី​ដែល​មាន​ក្នុង​វីដេអូ​នេះ ​អាច​នឹង​ផ្ដល់​ភាព​ងា​​យ​​​​​​​​​​​​​​​​​​​ស្រួល​យ៉ាង​ច្រើន​សម្រាប់​អ្នក​ប្រើប្រាស់​។​

 

ប៉ុន្តែ​សម្រាប់​លក្ខណៈ​ពិត​​របស់​ iOS 10 ថា​មាន​លក្ខណៈ​ដូច​ទៅ​នឹង​អ្វី​ដែល​បង្ហាញ​នេះ​ដែរ​ឬ​អត់​ គឺ​មិន​ទាន់​មាន​អ្នក​ណា​ហាន​អះអាង​នោះ​​​​​​​​​​​​​​​​​​​ទេ​​​​​​​​​​​​​​​​​​​​​​​។​ នោះ​គឺ​មាន​តែ​រង់​ចាំ​ការ​បង្ហាញ​ជា​ផ្លូវ​ការ​របស់​ក្រុមហ៊ុន​ Apple នា​ប៉ុន្មាន​ខែ​ខាង​មុខ​តែ​ប៉ុណ្ណោះ​៕​

 

 

ប្រែ​សម្រួល ៖ រដ្ឋ​
ប្រភព ៖ phonearena