វៀតណាម​​លុប​ចោល​​​​​ពិធី​​​បុណ្យ​ចាក់​សម្លាប់​ក្របី​​​ ដែល​មាន​រាប់​សតវត្ស​​​​

​​​ខេត្ត​​ Dak Lak ​ជា​តំបន់​ខ្ពង់រាប ​ប្រទេស​វៀតណាម ​បាន​សម្រេច​​បោះបង់​​​ពិធីបុណ្យ​ចាក់​សម្លាប់​​​សត្វ​ក្របី​​​​ ដែល​មាន​​រាប់​សតវត្ស​​មក​ហើយ ​​ចាប់​ពី​ឆ្នាំ​នេះ​ត​ទៅ ​​​ដោយ​​មន្ត្រី​​​​​រដ្ឋាភិបាល​និយាយ​ថា​ ពួកគេ​មិន​​​ចង់​ឃើញ​មាន​​​​ភាព​សាហាវ​ឃោរឃៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ។​

 

វៀតណាម​​លុប​ចោល​​​​​ពិធី​​​បុណ្យ​ចាក់​សម្លាប់​ក្របី​​​ ដែល​មាន​រាប់​សតវត្ស​​​​

អ្នក​នាំ​ពាក្យ​​ថ្នាក់​ស្រុក Boun Don ​លោក​ Ta Van Hop ​និយាយ​ថា​​​ ពិធីបុណ្យ​​​​​​របស់​ជន​ជាតិ​ដើម​​ភាគ​តិច ​​​ដែល​នឹង​ប្រារព្ធ​នៅ​​ថ្ងៃ​ទី ១២ ដល់​ ១៤ ខែ​មិនា​នេះ​ នឹង​មិន​មាន​​​ការ​ចាក់​សម្លាប់​​ក្របី​ដូច​ឆ្នាំ​មុន​ៗ​ទៀត​ឡើយ​។ ​លោក​បន្ត​ថា​​ ការ​លុប​ចោល​​ពិធី​បុណ្យ​ ​ដោយ​​សារ​​អ្នក​ភូមិ​​ ​​បាន​​​យល់​ព្រម​ទាំង​អស់គ្នា​។

 

​​ពិធី​ចាក់​សម្លាប់​ក្របី​ ​​ជា​ប្រពៃណី ​​របស់​ជនជាតិ​ភាគ​តិច​ Ba Na។ ​អ្នក​ភូមិ​​មាន​ជំនឿ​ថា ពេល​ពួក​គេ​បូជា​ក្របី​​​​​​ចំពោះ​ព្រះ ​ពួកគេ​នឹង​​ទទួល​ពរ​ល្អ​​ៗ​ពី​ព្រះ​​ដូច​ជា​សុខភាព​ល្អ ​និង​កើន​ផល​ដំណាំ។

 

​​​​​​​​​​​​ខេត្ត​​ Dak Lak ​បាន​រៀប​ចំ​ពិធី​បុណ្យ​ខាង​លើ​​រៀង​រាល់ ២ឆ្នាំ​ម្ដង។ ​​ចំណែក​ក្រុម​សកម្មជន​ការពារ​សិទ្ធិ​សត្វ​ ​និង​សាធារណៈ​ជន​ នា​ពេល​ថ្មី​នេះ​ ​បាន​ស្នើ​​​​​ថា​​ប្រពៃណី​​នេះ​ គួរ​តែ​លុប​ចោល​។

 

​​កាល​ពី​ដើម​ខែ​កុម្ភៈ​ ​​​ពិធី​​បុណ្យ​សម្លាប់​​​ជ្រូក​​ដ៏​សាហាវ​ឃោរឃៅ​នៅ​ខេត្ត Bac Ninh ភាគ​ខាង​ជើង​ប្រទេស​វៀតណាម​ ក៏​ត្រូវ​បាន​គេ​​លុប​ចោល​​ដែរ ក្រោយ​មាន​​​​ការ​​ផ្ដល់​យោបល់​​ពី​អាជ្ញាធរ និង​សកម្មជន​​បរទេស​​នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ៕

 

វៀតណាម​​លុប​ចោល​​​​​ពិធី​​​បុណ្យ​ចាក់​សម្លាប់​ក្របី​​​ ដែល​មាន​រាប់​សតវត្ស​​​​

 

វៀតណាម​​លុប​ចោល​​​​​ពិធី​​​បុណ្យ​ចាក់​សម្លាប់​ក្របី​​​ ដែល​មាន​រាប់​សតវត្ស​​​​

 

 

ចុចអាន៖ នេប៉ាល់​សន្យា​បញ្ឈប់​ពិធី​សម្លាប់​សត្វ​ធំ​ជាង​គេ​លើ​លោក

ចុចអាន៖ ២០១៥ ភ្នំ​អេវើរ៉េស ​មាន​​អ្នក​ស្លាប់​ច្រើន​បំផុត និង​គ្មាន​អ្នក​ឡើង​ដល់​កំពូល​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Thanhniennews