ប្រទេសណា ដែលផលិត ស្រោមអនាម័យ មុនគេ ?

បើតាមប្រភពព័ត៌មាន Womenhealth បានបង្ហាញថា ប្រជាជនអេហ្ស៊ីប ដែលរស់នៅក្នុងឆ្នាំ ១៣៥០ មុនគ្រឹស្តរាជ ជាអ្នកប្រើប្រាស់មុនគេ។ ស្រោមអនាម័យនេះ ត្រូវបានគេធ្វើឡើង ពីពោះវៀនចៀម មុននឹងអភិវឌ្ឍន៍ កាន់តែ ប្រសើរឡើងជាងនេះ។

 រីឯសូត្រ, ស្បែកត្រី… ក៏ត្រូវបានគេប្រើ ដើម្បីជាស្រោមអនាម័យផងដែរ។ កាលពីឆ្នាំ ១៩១២ ស្រោមអនាម័យ ត្រូវបានគេផលិតពីជ័រ និងជំនួស ដោយសម្ភារៈថ្មីផ្សេងៗទៀត។

ដោយសារតែពួកគេ បានរកឃើញនូវ អត្ថប្រយោជន៍ ជាច្រើនសម្រាប់បុរស នៅក្នុងការទំនាក់ទំនង ជាមួយមនុស្សស្រី ទើបពួកគេខំប្រឹង ផលិតឲ្យ កាន់តែងាយស្រួលប្រើ។

នៅក្នុងសតវត្សទី ៦០ ស្រោមអនាម័យស្ទើរ តែបាត់បង់ទៅវិញ នៅក្នុងវិស័យ សិច ប៉ុន្តែនៅពេលដែល មេរោគអេដស៍ បានបង្ហាញខ្លួនមក ស្រោមអនាម័យ ក៏ត្រូវបានគេ ប្រើប្រាស់ឡើងវិញ។ ដោយសារតែ ស្រោមអនាម័យ អាចការពារ ខ្លួន ឲ្យរួចផុតពីជំងឺផ្សេងៗ ទើបគេបន្ត ប្រើប្រាស វារហូតមកដល់ បច្ចុប្បន្ននេះ៕

ប្រទេសណា ដែលផលិត ស្រោមអនាម័យ មុនគេ ?