«ញ» ជួយព្យាបាលជំងឺ លើសឈាម និងជំងឺផ្សេងៗ យ៉ាងមានប្រសិទ្ធភាព

សុខភាព៖ «ញ»ត្រូវបានអ្នកជំនាញ បកស្រាយថាវាមាន រស់ជាតិឆ្ងាញ់ និង ថែមជារុក្ខជាតិ ដែលជួយព្យាបាល រោគផ្សេងៗ យ៉ាងមាន ប្រសិទ្ធភាព ។ស្លឹកញ មានក្លិនដាច់ដោយឡែកពី ផ្លែញ ។ វាត្រូវបានគេដឹងថា មានប្រយោជន៍ក្រៃលែង ដោយជួយសម្រួល ដល់សម្ពាធឈាម និង បញ្ចុះកម្តៅ រាងកាយ ជួយឲ្យប្រព័ន្ធ រំលាយអាហារ រឹងមាំឡើង បំបាត់គ្រុនក្តៅ និង ផ្តាសាយ ។ញ វាជារុក្ខជាតិ គេយកធ្វើជាមូលដ្ឋានថ្នាំ នាជំនាន់ក្រោយនេះ បន្ទាប់ពីទទួលបាន ដំបូន្មានពីមនុស្សជំនាន់ដើម ។

ឬសនៃស្លឹកញ ជាឧសថព្យាបាល រោគប្រកាច់ និង តេតាណូស បញ្ចុះសម្ពាធឈាម និង គ្រុនក្តៅ និង ជាថ្នាំប៉ូវកម្លាំងផងដែរ ។សំបកដើមញ ជាថ្នាំ គ្រុនចាញ់ ថ្នាំរុំរបួសសម្លាប់មេរោគ ដើម្បីកុំឲ្យឡើងហើម ។ស្លឹកវា ត្រូវបានប្រើប្រាស់ជា រោគមួល រមួលក្រពើ ឬក្តាមកាច់ជើង វិលមុខ ក្អួត និង គ្រុនក្តៅ ។

លើសពីនេះទៅទៀត វាជាថ្នាំបំបាត់ ជំងឹ់ហឺត ថ្នាំបញ្ចុះ ជំងឹផ្លូវដង្ហើម និង រលាកស្រទាប់សន្លាក់ ជាដើម ។ស្លឹកចាស់ ឬស និង ដើមញ គឺប្រើប្រាស់ ជាថ្នាំ យ៉ាងទូលំទូលាយ ។ដើម្បីព្យាបាលជំងឺ លើសឈាម យើងត្រូវយកផ្លែញ ទុំជោ លាយជាមួយ នឹងទឹកឃ្មុំ (លាយឲ្យស្មើល្បាយ) បន្ទាប់មក ទទួលទាន មុនអាហារពេលព្រឹក រាល់ព្រឹក ។ ដើម្បីទប់ស្កាត់ជំងឺ ខាន់លឿង យកផ្លែញ ២ផ្លែ លាយជាមួយនឹងទឹក ថែមដុំស្ករ បន្ទាប់មកផឹក (ធ្វើឲ្យបានពីរដង ក្នុងមួយសប្តាហ៍) ។កាន់តែងាយ ស្រូលជាងនេះទៅទៀត សម្រាប់ជំងឺក្អក និង រមាស់បំពង់ក គ្រាន់តែយកផ្លែញ ទុំ បរិភោគ ជាមួយនឹងអំបិល ជាការស្រេច ។

ដើម្បីបំបាត់ជំងឺ គ្រុនក្តៅខ្លួន គឺយកផ្លែញ១ផ្លែ លាយជាមួយនឹងខ្ចី ដោយដាក់ដាំ ជាមួយនឹងទឹក ២កែវ ហើយដាំឲ្យពុះ រហូតដល់សល់ កន្លះកែវ រួចយកមកផឹក ជាការស្រេច ។ក្រៅពីជំងឺខាងលើ វាក៏ជាឧសថដ៏សំខាន់ សម្រាប់ព្យាបាល ជំងឺមហារីក ។ បើតាមការសិក្សា ស្រាវជ្រាវ របស់ សាកលវិទ្យាល័យ ហាវៃ សហរដ្ឋអាម៉េរិក ដែលលដឹកនាំដោយ វេជ្ជៈបណ្ឌិត Annie Hirazumi បានរកឃើញថា ទឹកក្រឡុកផ្លែញ វាអាចជួយលើក កម្ពស់ ប្រព័ន្ធភាពស៊ាំ ។

ការស្វែងរកឃើញដូច្នោះ បន្ទាប់ពី ធ្វើការពិសោធន៍ ទៅលើ សត្វកណ្តុរដែលមាន មហារីកសួត ដោយបានផ្តល់ ទឹកក្រឡុកផ្លែញ អាចរស់បាន ៥០ថ្ងៃ ថែមទៀត ។ ប៉ុន្តែសម្រាប់កណ្តុរ ដែលកើតរោគដូចគ្នា មិនបានផ្តល់ ទឹកក្រឡុកផ្លែញ អាចរស់ត្រឹមតែ ៩ ទៅ ១២ ថ្ងៃ តែប៉ុណ្ណោះ ។ វេជ្ជៈបណ្ឌិត Annie Hirazumi ក៏បានបន្ថែមទៀតថា វាក៏ជួយព្យាបាលជំងឺដុះ ដុំសាច់ផងដែរ ៕

«ញ» ជួយព្យាបាលជំងឺ លើសឈាម និងជំងឺផ្សេងៗ យ៉ាងមានប្រសិទ្ធភាព