គេងមិនគ្រប់គ្រាន់ ធ្វើឲ្យការចងចាំខ្សោយ និងកាត់បន្ថយកោសិកា គ្រាប់ឈាម

សុខភាព៖ សម្រាប់អ្នកដែលរវល់ នឹងការងារភាគច្រើន តែងតែចូលគេ នៅពេលយប់ជ្រៅបន្ដិច ព្រោះតែត្រូវ បង្ហើយកិច្ចការ ឬត្រូវរៀបចំ ផែនការ សម្រាប់ធ្វើនៅថ្ងៃស្អែក ដោយឡែកអ្នកខ្លះ រវល់ធ្វើការងារផ្សេង ហើយការចូលគេង នៅយប់ជ្រៅ វាបានក្លាយទៅជា ទម្លាប់របស់ពួកគេ ទៅហើយ ប៉ុន្តែគេមិនបានដឹងថា ការចូលគេង យប់ជ្រៅអាច នាំមកនូវផល អាក្រក់ជាច្រើន ដល់សុខភាពនោះទេ។

ខាងក្រោមនេះ គឺជាផលប៉ះពាល់ មួយចំនួនដែលបណ្ដាល ឲ្យពីការចូលគេង យប់ជ្រៅពេក ខ្សោយការចងចាំ នៅពេលដែលអ្នក កំពុងគេង ខួរក្បាលរបស់អ្នក បានធ្វើការប្រមូល ទិន្នន័យថ្មីៗដែលអ្នក បានសិក្សាទុក។

ដូច្នេះប្រសិនបើអ្នកគេង បានតិចជាង ៦ម៉ោងខួរក្បាល របស់អ្នកនឹងមិនអាច ធ្វើការប្រមូលទិន្នន័យ អស់ទាំងនោះ បានឡើយ ដែលនេះជា ហេតុធ្វើឲ្យ អ្នកមានការចងចាំមិនល្អ។ ម្យ៉ាងវិញទៀត អ្នកនឹងមានការ លំបាកក្នុងការចងចាំរៀងអ្វីមួយ។ ហើយនៅពេលដែល អ្នកចាំវារួចហើយ នោះវានឹងអាចភ្លេច ទៅវិញបានភ្លាមៗ។

ខ្សោយភាពសុំានឹងជំងឺ ការគេងមិនគ្រប់គ្រាន់ កាត់បន្ថយកោសិកា គ្រាប់ឈាមសរបស់អ្នក។ កោសិកាទាំងនេះ គឺប្រព័ន្ធភាពសុំានឹង ជំងឺដ៏ខ្លាំងបំផុត ក្នុងការទប់ទល់នឹងមេរោគ និងជំងឺផ្សេងៗ ជាពិសេសមេរោគផ្តាសាយ។ មិនតែប៉ុណ្ណោះ ការគេងមិនគ្រប់គ្រាន់ ដ៏អាចមាន ផល់ប៉ះពាល់ ដល់កំពស់របស់អ្នកផងដែរ ជាពិសេសសម្រាប់ក្មេងៗ ដែលរាងកាយរបស់ពួកគេ នៅតែបន្តការលូតលាស់៕

គេងមិនគ្រប់គ្រាន់ ធ្វើឲ្យការចងចាំខ្សោយ និងកាត់បន្ថយកោសិកា គ្រាប់ឈាម

  • គេងមិនគ្រប់គ្រាន់ ធ្វើឲ្យការចងចាំខ្សោយ និងកាត់បន្ថយកោសិកា គ្រាប់ឈាម已关闭评论
  • 36 views
  • Hide Sidebar
    A+
Publish on:2016/02/29  Category:កំសាន្ត