ស្រាបៀរ កម្ពុជា បន្តផ្តល់រង្វាន់ ម៉ូតូ និងលុយសុទ្ធ ជូនអតិថិជន

ភ្នំពេញ៖ កាលពីម្សិលមិញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រុមហ៊ុនស្រាបៀរកម្ពុជា បានធ្វើការប្រគល់រង្វាន់ នូវទឹកប្រាក់ ១២០០ដុល្លារសហរដ្ឋអាម៉េរិក ចំនួន៥រង្វាន់ ម៉ូតូហុងដា ចំនួន១១រង្វាន់ ជូនដល់អតិថិជន ឈ្នះ  ដោយជាវស្រាបៀរកម្ពុជា កោសភ្លាមត្រូវ រង្វាន់ជាទឹកប្រាក់ និងរង្វាន់ម៉ូតូ។

តំណាងក្រុមហ៊ុន ស្រាបៀរកម្ពុជា បានឲ្យដឹងថា “សម្រាប់រដូវកាលថ្មី ក្នុងឆ្នាំ២០១៦នេះ ស្រាបៀរ កម្ពុជា នឹងផ្តល់ជូនអតិថិជន នូវរង្វាន់ម៉ូតូ Honda Dream 2016 ចំនួន៥រង្វាន់ និងលុយសុទ្ធ ១២០០ដុល្លារ ចំនួន៥រង្វាន់ ជារៀងរាលថ្ងៃ”។ ក្រៅពីរង្វាន់ទំាង១០ ស្រាបៀរកម្ពុជា ក៏បានផ្តល់ជូនអតិថិជន នូវរង្វាន់ទាន់សម័យ ជាច្រើនដូចជា កាបូបស្តាយ កូនធុងបាស និងកែវទឹកក្តៅ។

គួរបញ្ជាក់ថា ក្រុមហ៊ុនស្រាបៀរកម្ពុជា គឺជាក្រុមហ៊ុន ក្នុងស្រុកឈានមុខគេ របស់ប្រជាជនខ្មែរ ដែលបំពាក់ ដោយគ្រឿងបរិក្ខារ និងបច្ចេកវិទ្យាទំនើប ចុងក្រោយគេបង្អស់ មកពីប្រទេសអាល្លឺម៉ង់ ប្រើប្រាស់នូវ វត្ថុធាតុដើមដ៏ល្អ ដែលនាំចូលមកពី សហគមន៍អ៊ឺរ៉ុបទាំងស្រុង និងមិនបង្កផលប៉ះពាល់ ទៅដល់ បរិស្ថាន របស់ប្រទេសជាតិឡើយ៕

ស្រាបៀរ កម្ពុជា បន្តផ្តល់រង្វាន់ ម៉ូតូ និងលុយសុទ្ធ ជូនអតិថិជន

ស្រាបៀរ កម្ពុជា បន្តផ្តល់រង្វាន់ ម៉ូតូ និងលុយសុទ្ធ ជូនអតិថិជន