នាង Angelababy និង Ethan Ruan លេងឈុតស្រើបស្រាល ក្នុងរឿង “Kill Time”

ហុងកុង៖ តារាសម្តែងដ៏ ល្បីល្បាញនាង Angelababy បានសម្តែងឈុតស្រើបស្រាល ជាមួយតារាសម្តែង Ethan Ruan ក្នុងខ្សែភាពយន្ត “Kill Time” ដែលចាក់បញ្ចាំង កាលថ្ងៃបុណ្យ Valentine ឆ្នាំនេះ។

ព័ត៌មានពី Jayne star បានឲ្យដឹងនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា តារាសម្តែងទ្រព្យស្តុកស្តម វ័យ២៧ឆ្នាំ នាង Angelababy បានលេចមុខក្នុង ខ្សែភាពយន្តប្រភេទ ឧក្រិតកម្ម “Kill Time” ហើយអ្វីដែល គួឲ្យចាប់អារម្មណ៍នោះ គឺស្រីស្រស់រូបនេះ បានលេងឈុតផ្អែមល្ហែម ជាមួយតារាសម្តែង វ័យ៣៣ឆ្នាំ លោក Ethan Ruan ដែលធ្វើឲ្យអ្នកគាំទ្រ មួយចំនួនមានអារម្មណ៍ប្រច័ណ្ឌ ជំនួសស្វាមី Xiaoming ។

ភាពយន្តបែបឧក្រិតកម្ម លាយមនោសញ្ចេតនា “Kill Time” ដែលចាប់ផ្តើមថត តាំងចុងឆ្នាំ២០១៤ដឹកនាំសម្តែងដោយ លោក Fruit Chan នាង Angelababy ដើរតួជាTian Xiaomai ស៊ើបអង្កេត ការស្លាប់របស់ឪពុកនាង ហើយក្នុងឈុត លើគ្រែជាមួយ Ethan នេះដែរ តួប្រុសបានដែលជាមិត្តភក្តស្និទស្នាល របស់ស្វាមីនាងបាននិយាយថា "ឈុតថើប Angelababy ខ្ញុំមានអារម្មណ៍ថាខុសៗ” ហើយតារារូបនេះ បាននិយាយកំប្លែងទៀតថា សូមទោសមិត្តភក្ត Xiaoming ៕