ឈិន ច័ន្ទសុធារី វះកាត់សម្រាលកូន មុនថ្ងៃកំណត់ ដើម្បីសុវត្ថិភាព កូនភ្លោះទាំងពីរ

ភ្នំពេញៈ អតីតពិធីការិនី និងជាតារាចម្រៀង អ្នកនាង ឈិន ច័ន្ទសុធារី កាលពីថ្ងៃទី២៧ ខែកុម្ភៈ កន្លងទៅនេះ បានសម្រេចចិត្តធ្វើការ សម្រាលកូន តាមរយៈការវះកាត់ មុនថ្ងៃកំណត់ ព្រោះថានាងនិងគ្រួសារ មិនអាចរង់ចាំឲ្យ កូនភ្លោះទាំងពីរ សម្រាលតាមបែប ធម្មជាតិ និងរង់ចាំដល់ថ្ងៃ សម្រាលបានទេ ខ្លាចមានបញ្ហាប៉ះពាល់ ដល់កូនភ្លោះទាំងពីរ ។

តាមរយៈរូបថតដែល លោក សុវណ្ណ មករា រួមជាមួយមិត្តអ្នកសិល្បៈ បង្ហោះរូបថតកូនភ្លោះ ប្រុសស្រីរបស់លោក ព្រោងព្រាត នៅលើ Facebook ហើយលោកថែម ទាំងបង្ហើបពីមូលហេតុថា ការសម្រាលកូនភ្លោះនេះ គឺសម្រាលដោយការ វះកាត់មុនថ្ងៃកំណត់ ព្រោះបើតាមគ្រូពេទ្យ បានប្រាប់ឲ្យដឹងថា ប្រសិនបើទុកកូនឲ្យ សម្រាលតាម ការកំណត់ បែបធម្មជាតិនោះ គឺខ្លាចកូនមានបញ្ហាដែល យើងនឹកស្មានមិនដល់ ព្រោះថាកន្លងមក ទស្សនិកជនធ្លាប់ដឹងហើយថា កូនភ្លោះប្រុស របស់លោកមានបញ្ហា សុខភាពស្រាប់ផង ។

បើទោះជាយ៉ាងណា តារារូបនេះ ក៏បានបញ្ជាក់ថា ក្រោយពីធ្វើការវះកាត់ សម្រាលកូនរួចទាំងម្តាយ និងកូនៗភ្លោះទាំងពីរ គឺមានសុខភាពល្អ មិនមានអ្វីគួរឲ្យ    ព្រួយបារម្ភទេ ៕