​ក្រុមគ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ ប្រជាពលរដ្ឋ ឥតគិតថ្លៃ នៅ​ឃុំ​ម្រាម​

ស្វាយរៀង: លោក ជា សំណាង ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​ឃុំ​ម្រាម និង​ជា​តំណាង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​មូលដ្ឋាន​ស្រុក​រមាសហែក បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត ចុះ​ពិនិត្យ​ព្យាបាល ជូន​ប្រជាពលរដ្ឋ ចំនួន​៤​ភូមិ ដោយ​ឥតគិតថ្លៃ ។ ក្រុមគ្រូពេទ្យ ចុះ​ពិនិត្យ ព្យាបាល ដោយ​ឥតគិតថ្លៃ​នេះ បាន រៀបចំ​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​សាលាបឋមសិក្សា​ម្រាម​ខាងត្បូង ភូមិ​ម្រាម​ខាងត្បូង​ឃុំ​ម្រាម ស្រុក​រមាសហែក​។​

​បើតាម​លោក​វេជ្ជបណ្ឌិត ចៅ ឃី​ន ប្រធាន​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត បានមានប្រសាសន៍ថា ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត មាន​២៥​រូប បាន​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​បង្អែក ស្រុក​ប្រតិបត្តិ​រមាសហែក និង​មណ្ឌល​សុខភាព​ម្រាម មក​ពិនិត្យ​ព្យាបាល ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ​។

​លោក​វេជ្ជបណ្ឌិត បាន​បន្តទៀតថា ការចុះពិនិត្យ​នេះ គឺ​ព្យាបាល​បឋម​ទៅលើ មនុស្ស​ចាស់ កូនក្មេង និង​រោគ​ស្ត្រី ហើយ​ចំពោះ​មនុស្ស​ចាស់ គឺមាន​ការ​ជោះ​ឈាម ពិនិត្យមើល​ជាតិ​ស្ករ ផងដែរ​។​

​លោក​បន្តទៀតថា ដោយ​អាកាសធាតុ ប្រែប្រួល​មាន​កំដៅ​ក្តៅ​ខ្លាំង ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ចាស់ ក្មេង​តូចៗ និង​រោគ​ស្ត្រី​ត្រូវការ​ពិនិត្យ​ព្យាបាល​ច្រើន ក៏ប៉ុន្តែ​នៅ​ខ្វះ​ឧបករណ៍​សម្ភារៈ សម្រាប់​ពិនិត្យ ហើយ​នៅពេល​ទៅមុខ ក្រុមគ្រូពេទ្យ មាន​គម្រោង​
​ដាក់​ឧបករណ៍ និង​សម្ភារៈ​មក​ពិនិត្យ ព្យាបាល​ជម្ងឺ ជូន​ប្រជាពលរដ្ឋ ឲ្យ​បាន​ច្រើន​ទៀត ដើម្បី​ចុះ​ពិនិត្យ​ព្យាបាល ជូន​ប្រជាពលរដ្ឋ តាម​មូលដ្ឋាន​ដោយ​ឥតគិតថ្លៃ​។

​លោក​មេឃុំ​ម្រាម បាន​ថ្លែង​អំណរ​អគុណ ដល់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា និង​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​រមាសហែក ដែល​បាន​បង្កើត​កម្មវិធី​សុខមាលភាព ចុះមក​ពិនិត្យ​ព្យាបាល​ជម្ងឺ ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ​៕V