ប្រកួតបាល់ទាត់នារីពានរង្វាន់ Cam Edឆ្នាំ២០១៦

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​កីឡាបាល់ទាត់​ដណ្ដើម​ពានរង្វាន់​នារី​ដែលមាន​ឈ្មោះថា <Cam Ed Women FutsalTournament 2016>​ដែលជា​កម្មវិធី​របស់ Cam Ed នោះបាន​ចាប់ផ្ដើម​ហើយ​នៅ​រសៀល​ថ្ងៃទី​២៨​កុម្ភៈ​នាទី​លាន​បាល់ទាត់ KB ។​

​    ​សម្រាប់​ឆ្នាំនេះ​មាន​ក្រុមបាល់ទាត់​ចំនួន ២០​ក្រុម​ចូលរួម​ដែល​ក្នុងនោះ​មាន ២ ក្រុម​ជា​ក្រុម​មកពី​ខាងក្រៅ​គឺ​មិនមែនជា​ក្រុម​របស់ Cam Ed ។​

​    ​គួ​បញ្ជាក់ថា​កាលពី​ប្រកួត​នៅ​ឆ្នាំ​ដំបូង​នោះ​មានតែ ៨ ក្រុម​ប៉ុណ្ណោះ​ចូលរួម ហើយ​នៅ​ឆ្នាំ​ទី ២ មាន​១៦​ក្រុម​ចូលរួម និង ឆ្នាំ​ទី ៣​នេះ​ក្រុម​ដែល​ចូល​រួមមាន​ដល់​ទៅ ២០​ក្រុម ។​

    ​លោក Casey Barnett ដែលជា​នាយក​សាលា Cam Ed បាន​ថ្លែង​ក្នុង​ពិធី​បើក​ការប្រកួត​ដោយ​ឲ្យ​ក្រុម​ទាំង​អស់​បើ​ឈ្នះ​គឺ​ ឈ្នះ​ដោយ​កិ​ត្ត​យស ហើយ​បើ​ចាញ់​ក៏​ចាញ់​ដោយ​ថ្លៃថ្នូរ​ដែរ ។ ដោយឡែក​ថ្លែងប្រាប់​អ្នក​សារពត៌មាន​នោះ​លោកនាយក​សាលា​ទទួលស្គាល់​ថា​នៅ​ ឆ្នាំ​ទី ៣​នេះ​សមត្ថភាព​បច្ចេកទេស​របស់​កីឡាការិនី​បាល់ទាត់​ទាំងអស់​មាន​ ការរីកចម្រើន​ខ្លាំង ។​

​    ​សម្រាប់​ការប្រកួត​ថ្ងៃ​ដំបូង​នោះ​ក្រុម Natural Football  ចាញ់ ក្រុម​Revolution ១ ទល់ ៥ ក្រុម Spirit Girl ចាញ់​ក្រុម The Green ១ ទល់ ៥ ដែរ ។ ក្រុម Jumbo Elite ឈ្នះ ក្រុម Frozen ៤ ទល់ ០ ឯ ក្រុម Cam Ed All Star ចាញ់ ក្រុម Ayo GG ០ ទល់ ៥ ។​

​    ​ប្រកួត​នៅ​ថ្ងៃ​ដំបូង​នេះដែរ​ក្រុម Cam Ed Unoted  លេង​ចាញ់​ក្រុម Double Kick ០ ទល់ ១ និង ក្រុម​្ D Deers  ប្រកួត​ស្មើ​ជាមួយ​ក្រុម Devil Queen ១ ទល់ ១ ។​