​សម្តេច​តេ​ជោ ណែនាំ​ឲ្យ​គ្រូពេទ្យ​ខិលខូច ប្រើពាក្យ​សំដី​អសុរ​ស​ទៅលើ​អ្នកជំងឺ គិតតែ​ពី​លុយ ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​គ្រូពេទ្យ ត្រូវគោរព​វិជ្ជាជីវៈ​ពេទ្យ

ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃទី ២៩ កុម្ភៈ ឆ្នាំ ២០១៦ នៅ​ខេត្ត​ព្រះសីហនុ សម្ត​ច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ន្ត្រី​នៃ​កម្ពុជា និង​លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ ឯកអគ្គរាជទូត​ប្រទេស​ជប៉ុន ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពី​ធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។​

​មន្ទីរពេទ្យបង្អែក​នេះ គឺជា​ជំនួយឥតសំណង​របស់​ប្រទេស​ជប៉ុន​ក្នុង​ការបំរើ​ផ្នែក​វិស័យ​សុខាភិបាល​ក្នុង​ខេត្ត​ព្រះសីហនុ​។ រាជរដ្ឋាភិបាល​កម្ពុជា​បានស្នើ​មក​ភាគី​ជប៉ុន នៅ​ឆ្នាំ​២០១១ និង​បានទទួល​ការអនុម័ត​ជា​ជំនួយឥតសំណង​តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ (JICA) នៅ​ឆ្នាំ​២០១២ ក្នុង​ទឹកប្រាក់ ១ .៥៥៤.០០០.០០០ យេន ស្មើនឹង ១៥.៤៥០.០០០ ដុល្លារ ដើម្បី​សាងសង់​មន្ទីរពេទ្យ និង​ពង្រឹងសមត្ថភាព​មន្ទីរ​ពេទ្យ​នេះ ហើយ​ដែល​បានចាប់ផ្តើម​សាងសង់​កាលពី​ថ្ងៃទី ២៩ កក្កដា ២០១៤ និង​សាងសង់​រួចរាល់​ជា​ស្ថាពរ​នៅ ថ្ងៃទី ៣០ វិ​ច្ឆ​កា ២០១៥​។
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រទេស​ជប៉ុន និង​ប្រជាពលរដ្ឋ​ជប៉ុន ដែល​បានផ្តល់​ជំនួយឥតសំណង​នេះ ដើម្បី​បម្រើ​ប្រយោជន៍​សេវា​សុខាភិបាល​រួម​ក្នុង​ខេត្ត​ព្រះសីហនុ​នេះ​។ ជំនួយ​ពី​ប្រទេស​ជប៉ុន​សម្រាប់​ការសាងសង់​មន្ទីរពេទ្យ និង​ទិញ​សម្ភារៈ​បរិក្ខារ​ទាំងឡាយ​សម្រាប់​មន្ទីរពេទ្យ​នេះ គឺ​បានដាក់​ដេញថ្លៃ​គ្រប់គ្រង​ដោយ​ភាគី​ជប៉ុន​ផ្ទាល់​តែម្តង​។ រាជរដ្ឋាភិបាល​កម្ពុជា​មិនបាន​ទទួល​ថវិកា​ដោយផ្ទាល់​នោះទេ​។

​សម្តេច​តេ​ជោ ក៏បាន​លើក​ពី​គុណ​ស​ម្ប​តិ្ត​របស់​គ្រូពេទ្យ​ល្អៗ ដែល​កំពុង​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ពេល​ឈប់សម្រាក ប្រៀប​បីដូច​ជា​ទាហាន ប៉ូលិស ជាដើម ដែលមាន​តួនាទី​សំខាន់បំផុត ក្នុងការ​ការពារ និង​ជួយសង្គ្រោះ​ជីវិត​មនុស្ស ឲ្យ​ផុតពី​សេចក្តីស្លាប់​។ ទន្ទឹមនឹងនេះ ក៏មាន​គ្រូពេទ្យ​ខិលខូច​មួយចំនួន​តូច ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​គ្រូពេទ្យ​គេ​ល្អៗ​ផ្សេងទៀត ដូចជា​មិន​គោរព​វិជ្ជាជីវៈ​ពេទ្យ ប្រើពាក្យ​សំដី​អសុរ​ស​ទៅលើ​អ្នកជំងឺ និង​គិតតែ​ពី​លុយ​ជាដើម ។​ល​។ មុនពេល​បញ្ចា​ប់​កម្មវិធី សម្តេច​តេ​ជោ ហ៊ុន សែន បាន​បំពាក់​មេដាយ​កិត្តិយស​ជូន​ដល់​ប្រធាន​អង្គការ JICA ជប៉ុន ព្រមទាំង​បាន​កាត់​ខ្សែបូ​សម្ពោធ​អគារ​មន្ទីរពេទ្យបង្អែក​នេះ និង​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នេះ ព្រមទាំង​បាន​ថតរូប​ជា​អនុស្សាវរីយ៍ ជាមួយ​ក្រុមគ្រូពេទ្យ យុវជន យុវនារី និង​ប្រជាពលរដ្ឋ ក្នុង​បរិយាកាស​សប្បាយរីករាយ​ក្រៃលែង​៕​