បុរស​ម្នាក់​ស្រវឹង បើក​ម៉ូតូ​បុក​បង្គោល​ចរាចរណ៍ ស្លាប់​

ប៉ៃលិន: បុរស​ម្នាក់​បាន​ស្លាប់ ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​បើក​ម៉ូតូ​លឿនពេក​ហើយ​ជ្រុល​ទៅបុក​នឹង​បង្គោល​ចរាចរណ៍​​តាម​ដងផ្លូវ​ដោយ​ខ្លួន​នោះ​។​

​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ប្រមាណ​ជាង​១១​យប់ ថ្ងៃទី​២៧ខែកុម្ភៈ ឆ្នាំ​២០១៦​នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ស្ថិតក្នុង​ភូមិ​ទឹកចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​ជនរងគ្រោះ​មានឈ្មោះ​ចាន់ លាភ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹងកាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​មុនពេល​កើតហេតុ គេ​បានឃើញ​បុរសរងគ្រោះ​ខាងលើ ជិះ​ម៉ូតូ​ម្នាក់ឯង ក្នុង​ល្បឿនលឿន​ទាំង​ស្ថានភាព​ស្រវឹង លុះ​មកដល់​ចំណុច​កើត​​ហេតុ ក៏បាន​រេ​ចង្កូតទៅបុក​នឹង​បង្គោល​ចរាចរណ៍​តាម​ដងផ្លូវ​ដោយ​ខ្លួន បណ្តាលអោយ​ស្លាប់​បន្ទាប់​ពីបញ្ជូន​ដល់​មន្ទីរពេទ្យ​៕R

បុរស​ម្នាក់​ស្រវឹង បើក​ម៉ូតូ​បុក​បង្គោល​ចរាចរណ៍ ស្លាប់​

បុរស​ម្នាក់​ស្រវឹង បើក​ម៉ូតូ​បុក​បង្គោល​ចរាចរណ៍ ស្លាប់​