ក្រសួងទេសចរណ៍​រៀបចំ​វេទិកា​ជាតិ “​យុវជន និង​ទីក្រុង​ស្អាត​”

ភ្នំពេញ: ​នា​ព្រឹក​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត ក្រសួងទេសចរណ៍​បានរៀបចំ​វេទិកា​ជាតិ “​យុវជន និង​ទីក្រុង​ស្អាត​” លើក​ទី​១ ក្រោម​ប្រធានបទ “​រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ​”​។​

⁣ ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត នឹង​ពិភាក្សា​អំពី​តួនាទី និង​កាតព្វកិច្ច​របស់​យុវជន​កម្ពុជា ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ និង​លើកកម្ពស់​ភាព​ស្អាត និង​បៃតង ដែលជា​ការចូលរួម​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សមត្ថភាព​របស់​ក្រុង​/​ខណ្ឌ​បេក្ខភាព ឆ្ពោះទៅ​ទទួល​ជ័យលាភី​ក្នុង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ថ្នាក់ជាតិ​ឆ្នាំ​២០១៨ (​លើក​ទី​២) និង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​ឆ្នាំ​២០១៨ (​លើក​ទី​១)⁣⁣⁣ ប្រកបដោយ​លទ្ធផល​ល្អប្រសើរ​។​⁣

​វេទិកា​នេះ​នឹង​ពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ​ចំនួន​⁣ ៣ គឺ (១).⁣​ការចូលរួម​របស់​ម​ហា​ជន​⁣ និង​យុវជន​ក្នុងការ​ជំរុញ​ទេសចរណ៍ (២).⁣ យុវជន​ដំណើរ​ឆ្ពោះទៅកាន់​ទីក្រុង​ស្អាត​⁣ (Go Clean City)⁣៖ ឥទ្ធិពល​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​⁣ និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ក្នុង​យុទ្ធនាការ​”​យុវជន និង​ទីក្រុង​ស្អាត​” និង (៣). បុគ្គល​ឆ្នើម និង​ការកែ​ឆ្នៃប្រឌិត​ដើម្បី​ទីក្រុង​ស្អាត​៕​