ជ្រើសរើស​យុវជន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​បណ្តាញ​យុវជន​ទេសចរណ៍ និង​ទីក្រុង​ស្អាត​

ភ្នំពេញ: ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ការជ្រើសរើស​យុវជន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​បណ្តាញ​យុវជន​ទេសចរណ៍ និង​ទីក្រុង​ស្អាត ដែល​នឹង​ទទួលបាន​ការបណ្តុះបណ្តាល​ក្លាយជា​គ្រូ​បង្គោល​ក្នុងការ​ផ្សព្វផ្សាយ បញ្ជ្រាប​ការយល់ដឹង​អំពី​វិស័យ​ទេសចរណ៍​ភាព​ស្អាត និង​បៃតង បដិសណ្ឋារកិច្ច​ល្អ និង​ស្តង់ដា​ផ្ទះ​ស្នាក់​កម្ពុជា​ឲ្យ​កាន់តែ​ទូលំទូលាយ​ទៅដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​។​
​យុវជន សិស្ស​-​និស្សិត​នៅតាម​បណ្តា​រាជធានី​-​ខេត្ត​ទាំង​អស់នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ចំណាប់អារម្មណ៍ សូម​ចុះឈ្មោះ​ចូលរួម​ជា​សមាជិក​បណ្តាញ “​យុវជន​ទេសចរណ៍ និង​ទីក្រុង​ស្អាត​” ដោយ​គ្រាន់តែ​បំពេញ​ពាក្យស្នើសុំ​ចូលរួម​។

ជ្រើសរើស​យុវជន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​បណ្តាញ​យុវជន​ទេសចរណ៍ និង​ទីក្រុង​ស្អាត​

ជ្រើសរើស​យុវជន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​បណ្តាញ​យុវជន​ទេសចរណ៍ និង​ទីក្រុង​ស្អាត​