សម្តេច ហ៊ុន សែន​៖ ពេទ្យ​ត្រូវ​ជួយ​គ្នា កុំ​ឲ្យ​ពេទ្យ​១ ឬ​២​នាក់ បំផ្លាញ​មន្ទីរពេទ្យ​ទាំងមូល​

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែនដើម្បី​កសាង​កិត្តិយស​ដល់​គ្រូពេទ្យ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានស្នើ​ដល់​គ្រូ​ពេ​ទ្រ​គ្រប់រូប ឲ្យ​ប្រកាន់​ភ្ជាប់​នូវ​ក្រមសីលធម៌​ឲ្យ​បាន​ខ្ពស់ ក្នុងការ​ពិនិត្យ​និង​ការព្យាបាល​អ្នកជំងឺ​។ នាយករដ្ឋមន្ត្រី​រូបនេះ បាន​បន្ថែមថា គ្រូពេទ្យ​គ្រប់រូប ត្រូវ​ចេះ​ដាស់តឿន​គ្នា​ទៅវិញទៅមក ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការព្យាបាល​អ្នកជំងឺ​។​

​បន្ទាប់ពី​ការ​ត្អូញត្អែរ​ពី​សំណាក់​ប្រជាពលរដ្ឋ និង​ការរិះគន់​យ៉ាងធ្ងន់ធ្ងរ​របស់​អ្នកវិភាគ​មួយចំនួន ជុំវិញ​សេវា​សុខាភិបាល នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ជំរុញ​ឲ្យ​គ្រូពេទ្យ​ទាំងអស់ ជួយ​យកអាសារ​គ្នា​និង​សាមគ្គី​គ្នា ព្រមទាំង​ប្រកាន់​ភ្ជាប់​នូវ​ក្រមសីលធម៌​ក្នុងការ​ព្យាបាល​អ្នកជំងឺ​។ ការអំពាវនាវ​របស់​នាយករដ្ឋមន្ត្រី​ដូច្នេះ ធ្វើឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ នាពេល​ព្រឹក ថ្ងៃទី​២៩ ខែកុម្ភៈ​នេះ​។​

​លើសពីនេះ​ទៀត សម្តេច ហ៊ុន សែន ក៏បាន​ក្រើនរម្លឹក​គ្រូពេទ្យ ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការសម្តែង​អាកប្បកិរិយា​មិន​គប្បី​ទៅលើ​អ្នក​ជំ​ជឺ ព្រោះ​ចំណុច​អវិជ្ជមាន​របស់​គ្រូពេទ្យ​តែមួយ​ចំនួន​តូច អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​គ្រូពេទ្យ​ទាំងមូល​។

ប្រមុខ​រដ្ឋាភិបាល​រូបនេះ​បាន​ស្នើឡើង​ដូច្នេះ​ថា​៖«​ខ្ញុំ​សូម​អំពាវនាវ​ដល់​គ្រូពេទ្យ​ទាំងអស់ មេត្តាជួយ​គ្នា​។ កុំ​ឲ្យ​គ្រូពេទ្យ​១​នាក់​ឬ​២​នាក់ បំផ្លាញ​មន្ទីរពេទ្យ​ទាំងមូល​។ [....] វិធី​ដែល​ល្អ​ជាងគេ គឺ​ការជួយ​អប់រំ​គ្នា ហើយ​ដោះស្រាយ​បញ្ហា​ជាមួយគ្នា ដើ​ម្យី​លើកកម្ពស់​ការយកចិត្ត​ទុកដាក់​ពិនិត្យ​និង​ព្យាបាល​អ្នកជំងឺ ព្រមទាំង​រក្សា​នូវ​ភាពថ្លៃថ្នូរ​របស់​គ្រូពេទ្យ​»​។

បើទោះបីជា​ប្រមុខ​រដ្ឋាភិបាល​មើលឃើញ​ចំណុច​អវិជ្ជមាន​របស់​គ្រូពេទ្យ​មួយ​ចំនូ​ន​ក៏ដោយ តែ​លោក នៅតែ​ផ្តល់​តម្លៃ​ខ្ពស់​ដល់​គ្រូពេទ្យ​ភាគច្រើន ដែលមាន​វិជ្ជាជីវៈ​ច្បាស់លាស់​និង​ក្រមសីលធម៌ ព្រមទាំង​ខិតខំ​ព្យាបាល​អ្នកជំងឺ​កន្លងមក​។ បន្ទាប់​លើ​កត​ម្កើ​ន​គ្រូពេទ្យ នាយករដ្ឋមន្ត្រី ក៏បាន​ច្រានចោល ការរិះគន់​ខុសពី​ការពិត ពី​សំណាក់​អ្នកវិភាគ​ឬ​បុគ្គល​មួយចំនួន ហើយ​លោក សម្តែង​ការមិនអាច​ទទួលយក​បានឡើយ នូវ​ការទិតៀន ដែលមាន​លក្ខណៈ​ប្រមាណ​គ្រូពេទ្យ​។​

«​ខ្ញុំ​ពិតជា​ដឹងគុណ​និង​កោតសរសើរ​ចំពោះ​ក្រុមគ្រូពេទ្យ​របស់​យើង ដែល​បាន​ប្រឹងប្រែង​កន្លងមក​។ តែ​យើង​ក៏​ត្រូវតែ​ទទួលស្គាល់ថា នៅមាន​ចំណុច​ខ្វះខាត ប៉ុន្តែ​វា​មិន​ដល់​ថ្នាក់ ១០០​នាក់ ខូច​៩៩​នាក់ នៅសល់​តែមួយ​នោះទេ​។ មិន​ដល់​ថ្នាក់​ហ្នឹង​ពេក​ទេ​»​។ ការលើក​បែបនេះ គឺជា​ការប្រមាណ​ដល់​គ្រូពេទ្យ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់ស​ម្តេច ហ៊ុន សែន​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​