បាត់​មុខ រាជ បុរី ឈឹង​ទៅសំងំ​បើក​របរ​តុបតែង​ផ្កា​ស្រស់​ធ្វើ​មិនដឹង !

Doliprane TVC

​អ្នក​សម្តែង និង ចម្រៀង​ប្រុស​លោក រាជ បុរី បាន​បាត់​មុខ​ពី​ពិភព​សិល្បៈ​ជា​យូរ​មកហើយ​ទាំង​ការ សម្តែង និង ច្រៀង ។ គេ​ចាំបាន​ថា រាជ បុរី បាន​លេច​មុខមាត់​លើកដំបូង​ដោយ​ការចាប់​ដៃគូ​សម្តែង និង ច្រៀង​ជាមួយ​តារា​ស្រី សុគន្ធ អា​រី​យ៉ា ហើយ​ចុងក្រោយ​អ្នក​ទាំងពីរ​បាន​បាត់​មុខ​ព្រម​គ្នា​តែម្តង​ដែលនាំឱ្យ មានការ​ស្ស័​យ​ទៅលើ​អ្នក​ទាំងពីរ​ថា ប្រហែលជា​ពួកគេ​រៀបការ​រៀងៗ​ខ្លូន​ហើយ​មើលទៅ បានជា​លែងចេញ មុខ​ក្នុងសង្គម​សិល្បៈ​មួយរយៈ​ពេល​យ៉ាងយូរ​មកនេះ ។​

បាត់​មុខ រាជ បុរី ឈឹង​ទៅសំងំ​បើក​របរ​តុបតែង​ផ្កា​ស្រស់​ធ្វើ​មិនដឹង !

បាត់​មុខ រាជ បុរី ឈឹង​ទៅសំងំ​បើក​របរ​តុបតែង​ផ្កា​ស្រស់​ធ្វើ​មិនដឹង !

​លោក រាជ បុរី ក៏​ធ្លាប់​ទទួលបាន​ការគាំទ្រ​ច្រើន​ផងដែរ​កាលពី​កំលុង​ពេលដែល​លោក​ចេញមុខ ចេញ​មាត់ច្រើន​នៅក្នុង​ការងារ​សិល្បៈ ជាពិសេស​ពេល​ចាប់​ដៃគូ​សម្តែង និង ច្រៀង​ជាមួយ​កញ្ញា សុគន្ធ អា​រី​យ៉ា តែម្តង ។ ​ទាក់ទង​នឹង​ការបាត់​មុខ​ពី​ពិភព​សិល្បៈ​នេះ​លោក រាជ បុរី បាន​ប្រាប់​ឱ្យដឹងថា សព្វថ្ងៃ​លោក​ច្រៀង នៅ​ក្លឹប​រាត្រី​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​រយៈពេល​កន្លះ​ឆ្នាំ​មកនេះ​លោក​សំងំ​បើក​មុខរបរ​ផ្ទាល់​ខ្លូន​មួយ​ដែល មានឈ្មោះ រាជ បុរី ផ្កា​ស្រស់ ដែល​តុបតែង​លម្អ​ផ្កា​ស្រស់​នៅតាម​ពិធី​ផ្សេងៗ ហើយក៏​កំពុងតែ​កាក់កប​ផង ដែរ ។​

បាត់​មុខ រាជ បុរី ឈឹង​ទៅសំងំ​បើក​របរ​តុបតែង​ផ្កា​ស្រស់​ធ្វើ​មិនដឹង !

​ ​ដោយឡែក​ការសម្តែង និង ច្រៀង គឺ​មួយរយៈ​ចុងក្រោយ​នេះ​លោក​អះអាងថា អត់​មាន​ពេល​ទេ ព្រោះ​ដោយសារ​ជាប់រវល់​នឹង​ការប្រកប​របរ​ខាងលើ​ទាំងយប់​ទាំង​ថ្ងៃ ដូច្នេះ​គ្មាន​ពេលទំនេរ​គ្រប់គ្រាន់​សម្រាប់ ការងារ​សិល្បៈ​នោះទេ ជាពិសេស​មុខរបរ​រៀបចំ​តែង​លម្អ​ផ្កា​នេះ​ផងដែរ គឺ​ភាគច្រើន​តែងតែ​ចុះទៅ​តាម បណ្តា​ខេត្ត​នានា​ទៀតផង ។​​ ​ទោះជា​រវល់​ក្នុង​ការងារ​រកស៊ី​យ៉ាងណាក៏ដោយ តែ រាជ បុរី មិន​បោះបង់​អាជីព​សិល្បៈ​ទាំងស្រុង​នោះ ទេ ដោយ​កាលពី​ចូលឆ្នាំ​ចិន​កន្លងទៅ​ថ្មីៗ​នេះ​លោក​ក៏បាន​ចេញមុខ​នៅក្នុង​ស្ថានីយទូរទស្សន៍ CTN ជាមួយ​ក្រុម ម៉ូ​ដែល​របស់លោក​ដែលមាន​ឈ្មោះថា Classic Modeling ដោយមាន​សមាជិក​បុរស ៥ នាក់ និង ស្ត្រី ៥ នាក់​ថែម​ទៀតផង ។​

បាត់​មុខ រាជ បុរី ឈឹង​ទៅសំងំ​បើក​របរ​តុបតែង​ផ្កា​ស្រស់​ធ្វើ​មិនដឹង !

​ការ​សំងំ​លាក់​ខ្លូន​មិន​ចេញមុខ​ក្នុង​សិល្បៈ​ដូច្នេះ​នាំឱ្យមាន​ការសង្ស័យថា លោក​រៀបការ​រួចហើយ ហើយ​ការសង្ស័យ​នេះ​លោក រាជ បុរី បាន​សើច​ព្រមទាំង​និយាយថា លោក​មិនទាន់​រៀបការ​ទេ តែ​លោក​មាន​គូស្នេហ៍​ហើយ ដែល​សព្វថ្ងៃនេះ​កំពុងតែ​មើលចិត្ត​ថ្លើម​គ្នា ហើយ​គូស្នេហ៍​របស់លោក​មិន មែន​ជា​អ្នកសិល្បៈ​នោះទេ គឺជា​អ្នករកស៊ី​ធម្មតាៗ ហើយក៏​មិនទាន់មាន​គម្រោង​រៀបការ​ឆាប់ៗ​នោះដែរ ព្រោះ​កំពុងតែ​រវល់​នឹង​មុខរបរ ៕ យ៉ា​នុ​

បាត់​មុខ រាជ បុរី ឈឹង​ទៅសំងំ​បើក​របរ​តុបតែង​ផ្កា​ស្រស់​ធ្វើ​មិនដឹង !បាត់​មុខ រាជ បុរី ឈឹង​ទៅសំងំ​បើក​របរ​តុបតែង​ផ្កា​ស្រស់​ធ្វើ​មិនដឹង !បាត់​មុខ រាជ បុរី ឈឹង​ទៅសំងំ​បើក​របរ​តុបតែង​ផ្កា​ស្រស់​ធ្វើ​មិនដឹង !បាត់​មុខ រាជ បុរី ឈឹង​ទៅសំងំ​បើក​របរ​តុបតែង​ផ្កា​ស្រស់​ធ្វើ​មិនដឹង !បាត់​មុខ រាជ បុរី ឈឹង​ទៅសំងំ​បើក​របរ​តុបតែង​ផ្កា​ស្រស់​ធ្វើ​មិនដឹង !