គូស្នេហ៍​នាង Macy Chan ជូន​នំ​ខេ​ក​ដែលមាន​អត្ថន័យ​ពិសេស​

Doliprane TVC

​​តាម​ប្រភពព័ត៌មាន Liberty Times របស់​តៃវ៉ាន់​បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ​នៅ​ថ្ងៃបុណ្យ​ខួបកំណើត​គម្រប់ អាយុ ៣៥ ឆ្នាំ​របស់​តារាចម្រៀង​ហុងកុង​នាង ឈើ​ន មី​ុ​ស៊ឺ ហៅ (Macy Chan) ដែល​ចំ​ថ្ងៃ​សែនអ្នកតា​ដែរ នោះបាន​ឱបថើប​គ្នា​យ៉ាង​ផ្អែមល្ហែម​នៅ​ចំពោះមុខ​មហាជន​ជាមួយ​មិត្ត​ប្រុស​របស់​នាង គឺ​លោក ស៊ុន យ៉ាវ​វៃ ហៅ (Eric Suen) ធ្វើឱ្យ​អ្នកចូលរួម​ទះដៃ​អបអរសាទរ និង បាននាំគ្នា​ស្រែក​ខ្លាំងៗ​ថា ល្មម​រៀប​ការយក​កូន​ហើយ ។​

គូស្នេហ៍​នាង Macy Chan ជូន​នំ​ខេ​ក​ដែលមាន​អត្ថន័យ​ពិសេស​

គូស្នេហ៍​នាង Macy Chan ជូន​នំ​ខេ​ក​ដែលមាន​អត្ថន័យ​ពិសេស​

​ ​ពិធី​ខួបកំណើត​របស់​នាង ឈើ​ន មុី​ស៊ឺ គឺ​បាន​ធ្វើឡើង​នៅក្នុង​ភោជនីយដ្ឋាន​មួយនា​ទីក្រុង​កៅ​លុន (​ហុងកុង​) ដែល​ពិធី​នេះ​រៀបចំ​ដោយ​លោក ស៊ុន យ៉ាវ​វៃ ដោយ​មិន​បានឱ្យ​មិត្តស្រី​ដឹង​មុន​ឡើយ ។ រហូតដល់ ម៉ោង​ផ្លុំ​ទៀន និង ប្រសិទ្ធិ​ពរជ័យ ទើប​លោក ស៊ុន យ៉ាវ​វៃ បានប្រកាស​ទាំង​ទឹកមុខ​រីករាយ​ថា «​ភ្ញាក់ផ្អើល​ថ្ងៃ​ខួប កំណើត ! ជប់លៀង​មហា​ជោគជ័យ ! អរគុណ​អ្នក​ទាំងអស់គ្នា​ដែល​បានមក​ចូលរួម ! ជូនពរ និង រីករាយ​ថ្ងៃ ខួបកំណើត​អូន Macy Chan ! ហើយក៏​ជូនពរ​អ្នក​ទាំងអស់គ្នា​ប្រកបដោយ​ភាព​រីករាយ​ក្នុង​ថ្ងៃ​សែនអ្នកតា !» ។

គូស្នេហ៍​នាង Macy Chan ជូន​នំ​ខេ​ក​ដែលមាន​អត្ថន័យ​ពិសេស​

​អ្វីដែល​ពិសេស​ជាងគេ​នោះ គឺ​ថ្ងៃ​ខួបកំណើត​នោះ​មានការ​រៀបចំ​នំ​ខេ​ក​ច្នៃ​ជា​រូប​ផ្លៃ​ចេក​ដ៏​ធំ​មួយ ហើយ​មុននេះ​លោក ស៊ុន យ៉ាវ​វៃ ក៏បាន​ប្រកាសថា «​មិត្ត​អ្នកសារព័ត៌មាន​ទាំងឡាយ​ចូរ​កុំ​សួរ​សំណួរ​អី ព្រោះ នេះ​មិនមែនជា​ការរៀបចំ​ពី​ធី​សុំ​រៀបការ​នៅ​ចំពោះមុខ​មហាជន​ឡើយ​» ៕ គ ឡេង​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​

គូស្នេហ៍​នាង Macy Chan ជូន​នំ​ខេ​ក​ដែលមាន​អត្ថន័យ​ពិសេស​គូស្នេហ៍​នាង Macy Chan ជូន​នំ​ខេ​ក​ដែលមាន​អត្ថន័យ​ពិសេស​គូស្នេហ៍​នាង Macy Chan ជូន​នំ​ខេ​ក​ដែលមាន​អត្ថន័យ​ពិសេស​គូស្នេហ៍​នាង Macy Chan ជូន​នំ​ខេ​ក​ដែលមាន​អត្ថន័យ​ពិសេស​