ក​ន្លឹះ​រក្សា​ស្នេ​ហ៏​របស់ តេវ ណា​តា​ផន​

Doliprane TVC

​នាង​តែ​វ ដែលជា​តួ​ស្រី​ក្នុង​រឿង​វិមាន​ផ្កាយ​មួយរយ ជាតា​រាមា​នរូ​ប​ស្រស់ស្អាត នឹង​ក្មេង ផ្ទៃមុខ​របស់​នាង​គឺ​ស្អាត​បែប​ស្រទន់​។ នាង​កើត​នៅ​ថ្ងៃទី​6 ខែ​កុ​ម្ភះ ឆ្នាំ​1989 នាង​គឺជា​កូនកាត់​ថៃ​ចិន មាន​កំពស់ 163 សង់ទីម៉ែត្រ​។​

ក​ន្លឹះ​រក្សា​ស្នេ​ហ៏​របស់ តេវ ណា​តា​ផន​

ក​ន្លឹះ​រក្សា​ស្នេ​ហ៏​របស់ តេវ ណា​តា​ផន​

ក​ន្លឹះ​រក្សា​ស្នេ​ហ៏​របស់ តេវ ណា​តា​ផន​

ក​ន្លឹះ​រក្សា​ស្នេ​ហ៏​របស់ តេវ ណា​តា​ផន​
​អ្នក​ទាំង​ពីរបាន​ជួបគ្នា​ដំបូង​ក្នុង​ដំណើរ​ទេសចរ​ទៅ​ភូ​កេ​ត ដោយ​តែ​វ​គឺជា​មិត្ត​របស់​ប្អូនស្រី​លោក​តុ​ន កំលោះ​រូបនេះ​គ្រាន់តែ​បានឃើញ​នាង​ភ្លាម លោក​ក៏​ធ្លាក់​ក្នុង​អន្លង់​ស្នេ​ហ៏​របស់​នាង​ភ្លែត​។ ប៉ុន្តែ​សំរាប់ នាង​តែ​វ គឺ​មិនទាន់មាន​ការចាប់​អារ​ម្ម​ណ៏​ទៅ​លោក​តុ​ន​ឡើយ គឺ​គ្រាន់តែ​ស្គាល់​ដោយ​មិន​គិត​អ្វី​វែង ឆ្ងាយ​ឡើយ​។ លោក​តុ​ន​គឺ​ព្យាយាម​បង្ហាញ​ពី​អារ​ម្ម​ណ៏​របស់លោក​ដែល​ចាប់​អារ​ម្ម​ណ៏​នាង ហើយ​ពួកគេ​គឺ​ចូលចិត្ត​ស្តាប់​ចំរៀង​ដូចគ្នា​។ នាង​តែ​វ​ថា​មាន​បុរស​តាម​ញ៉ែរ​នាង​ជាច្រើន តែមាន​តែ លោក​តុ​ន​ប៉ុណ្ណោះ ដែល​នាង​មាន​អារ​ម្ម​ណ៏​ថា​និយាយ​ត្រូវរ៉ូវ​គ្នា​។​

ក​ន្លឹះ​រក្សា​ស្នេ​ហ៏​របស់ តេវ ណា​តា​ផន​

ក​ន្លឹះ​រក្សា​ស្នេ​ហ៏​របស់ តេវ ណា​តា​ផន​
​ឪពុកម្តាយ​ទាំងសងខាង​យល់​ពី​ពួកគេ​ទាំងពីរ​នាក់ ហើយក៏​មិន​ហាមឃាត់​ទេ គ្រាន់តែ​ឲ្យ​នៅក្រោម ក្រសែភ្នែក​ចាស់ៗ​។ លោក​តុ​ន​គឺមាន​ការលំបាក​ណាស់​ក្នុងការ​ទាក់ទង​ជាមួយ​តែ​វ ព្រោះ​ពេល​ទៅណា មក​ណា ត្រូវសុំ​អនុញ្ញាតិ​ពី​ឪពុក​របស់​នាង​គ្រប់ពេល ហើយ​ត្រូវ​សួរនាំ​ទៅណា ពេលណា​ត្រឡប់ ហើយ​ត្រូវ​ប្រើ​រយះពេល 1​ឆ្នាំ 7​ខែ ទើប​ពួកគេ​ទាំងពីរ​ក្លាយជា​សង្សារ​នឹង​គ្នា អ្វីដែល​ពិសេស​គឺ​លោក​តុ​ន សារភាព​សុំ​ស្នេ​ហ៏​នាង​ដល់​ទៅ 3​ដង​ទើប​នាង​យល់ព្រម​។​

ក​ន្លឹះ​រក្សា​ស្នេ​ហ៏​របស់ តេវ ណា​តា​ផន​

ក​ន្លឹះ​រក្សា​ស្នេ​ហ៏​របស់ តេវ ណា​តា​ផន​
​នាង​តែ​វ បាន​ប្រាប់ថា លោក​តុ​ន​គឺជា​ស្នេហា​ដំបូង​របស់​នាង ពួកគេ​បាន​ស្រឡាញ់គ្នា​ជាង​10​ឆ្នាំ​មកហើយ​។ ស្នេហា​នេះ​គឺ​កើតឡើង​មុនពេល​នាង​ក្លាយជា​អ្នក​សិ​ល្បះ នឹង​ក្លាយជា​តារា​ល្បី​ដូច​សព្វថ្ងៃ​។​លោក​តុ​ន​បាន​និយាយថា លោក​មិន​ធ្លាប់​គិតថា​លោក មាន​សង្សារ​ជាតា​រា​ល្បី ហើយ​មុនដំបូង​គឺ​មិន ចូលចិត្ត​ព្រោះ​ត្រូវ​ជាទី​ចាប់​អារ​ម្ម​ណ៏​របស់​ទស្សនិកជន តែ​លោក​ក៏​សម្រប​តាម ព្រោះនេះ​គឺជា​ការ ចូលចិត្ត នឹង​ជាការ​ងារ​របស់​តែ​វ តែ​អ្វីដែល​លោក​ពិ​បាន​ទ្រាំ គឺ​ពេល​មាន​ឈុត​ស្នេហា​រវាង​តែ​វ​នឹង បុរស​ដទៃ លោក​គិតថា​នេះ គឺជា​ការងារ​មិនមែន​ពិត​ទេ ហើយ​លោក​មិន​មើល​ឈុត​នេះឡើយ​។​

ក​ន្លឹះ​រក្សា​ស្នេ​ហ៏​របស់ តេវ ណា​តា​ផន​

ក​ន្លឹះ​រក្សា​ស្នេ​ហ៏​របស់ តេវ ណា​តា​ផន​
​នាង​តែ​វ​បាន​និយាយថា លោក​តុ​ន​គឺជា​បុរស​ល្អ ដែល​ស្រឡាញ់​នាង ហើយ​អាច​ទទួល​គ្រប់យ៉ាង​របស់​នាង បើ​អ្នកផ្សេង​ប្រហែលជា​ទទួល​មិនបាន​អំពី​ការសម្តែង​របស់​នាង​។ នាង​តែ​វ​ស្រឡាញ់​លោក​តុ​ន ត្រង់ចំនុច​ខ្លះ ដូចជា​លោក​ជា​មនុស្ស​ស្មើរ​ដើម​ស្មើរ​ចុង អាច​ពឹង​ពាក់បាន ហើយ​និយាយ​ដោះ ស្រាយ​បញ្ហា ដូចជា​មិត្តភក្តិ ជាពិសេស​គឺ​ស្រឡាញ់​នាង ព្រមធ្វើ​គ្រប់យ៉ាង​ដើម្បី​នាង​។​

ក​ន្លឹះ​រក្សា​ស្នេ​ហ៏​របស់ តេវ ណា​តា​ផន​

ក​ន្លឹះ​រក្សា​ស្នេ​ហ៏​របស់ តេវ ណា​តា​ផន​
​ហើយ​លោក​តុ​ន​វិញ បាន​និយាយ​ពី​ចំនុច​ល្អ របស់​នាង​គឺ នាង​ជានា​រី​សុភាព មិន​និយាយដើម​នរណា​ជានា​រី​ល្អ ហើយ​លោក​គឺ​ស្រឡាញ់​នាង​។ ពួកគេ​បន្ថែម​អំពី​ក​ន្លឹះ​ថែរក្សា​ស្នេ​ហ៏​ឲ្យ​បានយូរ​អង្វែង គឺ​គ្រាន់តែ​ចេះ​ស្តាប់​គ្នា​ទៅវិញទៅមក ហើយ​មាន​បញ្ហា​អ្វី​គឺ​យើង​ត្រូវ​ជួយ​ដោះស្រាយ​គ្នា​ស្រឡាញ់គ្នា​គឺ​ត្រូវ​ជឿទុកចិត្ត​គ្នា​។ ចំនុច​ដែល​លោក​តុ​ន តែងតែ​ខឹង​តែ​វ គឺ​នាង​មិនសូវ​លើក​ទូរ​សព្ទ័ តែ​លោក​នៅតែ​ទទួលយកបាន បើ​មិន​ដូច្នេះ​ពួកយើង​ក៏​មិន​ស្រឡាញ់គ្នា​រហូតដល់ 10 ដែរ​។​

ក​ន្លឹះ​រក្សា​ស្នេ​ហ៏​របស់ តេវ ណា​តា​ផន​

ក​ន្លឹះ​រក្សា​ស្នេ​ហ៏​របស់ តេវ ណា​តា​ផន​
​ពួកគេ​ក៏​គិតពី​រឿង​រៀបការ​ដែរ ព្រោះ​ចាស់​ក៏បាន​សួរ​ដែរ​ថា តើ​ពេលណា​ទើប​រៀបការ ពួកគេ​គ៏​បាន​និយាយថា​នៅ​យូរ​បន្តិចទៀត ប៉ុន្តែ​លោក​តុ​ន និយាយថា​មិន​ឲ្យ​តែ​វ​លើសពី​អាយុ 30​ឆ្នាំ​ឡើយ​៕​សិទ្ធី​