តើកូនភ្លោះ ឈិន សុធារី ដែលកើតមកមិនគ្រប់ខែ មានសភាពយ៉ាងណា​?

Doliprane TVC

​បន្ទាប់ពី​ទទួល​ការវះកាត់​ដោយ​ជោគជ័យ​រួចមក នៅពេលនេះ​កូនភ្លោះ ជាពិសេស​កូនភ្លោះ​ប្រុស​ដែលថា​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​របស់​ប្តី​-​ប្រពន្ធ​អ្នកសិល្បៈ សុវណ្ណ មករា និង ឈិន សុធា​រី បាន​សម្រាល​ហើយ ហើយ​ទារក​ទាំងពីរ​គឺមាន​សុភាព​ល្អ​ណាស់ រីឯ​ស្ថានភាព​ម្តាយ​ក៏​គ្មាន​បញ្ហា​ដែរ ។​

តើកូនភ្លោះ ឈិន សុធារី ដែលកើតមកមិនគ្រប់ខែ មានសភាពយ៉ាងណា​?

តើកូនភ្លោះ ឈិន សុធារី ដែលកើតមកមិនគ្រប់ខែ មានសភាពយ៉ាងណា​?

​ដូច​ពាក្យចាស់​បុរាណ​បាន​ពោលថា​«​ក្រោយ​ភ្លៀង​មេឃ​ស្រឡះ​»​មែន វា​មិន​ខុសពី​ជីវិត​របស់​អ្នកសិល្បៈ​គូ​នេះ​ទេ ក្រោយពី​ពួកគេ​ទទួលបាន​ដំណឹង​ដែល​សឹង​មិនអាច​ទទួលយកបាន​ក្នុង​ជីវិត​ថា​កូនភ្លោះ​ប្រុស​អាចមាន​បញ្ហា​ប្រឈម​ដល់​ជីវិត​នោះ បា​ធ្វើឱ្យ​ពួកគេ​មាន​ក្តីបារម្ភ និង ពិបាកចិត្ត​យ៉ាងខ្លាំង ប៉ុន្តែ​ក្រោយពី​ការតាមដាន​ពិនិត្យ និង ទទួល​ការវះកាត់​សម្រាល​ដោយ​យកចិត្តទុកដាក់​ពី​គ្រូពេទ្យ​ជំនាញ​រួចមក ទីបំផុត​កូនភ្លោះ​ទាំងពីរ​របស់ ឈិន សុធា​រី និង សុវណ្ណ មករា បាន​សម្រាល​ប្រកបដោយ​សុវត្ថិភាព ហើយ​ទារក​ទាំងពីរ​ក៏មាន​សុខភាព​ល្អ​ដែរ ។​

តើកូនភ្លោះ ឈិន សុធារី ដែលកើតមកមិនគ្រប់ខែ មានសភាពយ៉ាងណា​?

​សម្រាប់​លោក សុវណ្ណ មករា ក្រោយពេល​បានឃើញ​កូន​ទាំងពីរ​របស់​សម្រាល​បាន​ជោគជ័យ និង មាន​សុភាព​ល្អ ហើយ​ថែមទាំង​គួរឱ្យ​ស្រឡាញ់​ដូច្នេះ លោក​បានបង្ហាញ​ឱ្យឃើញ​ពី​អារម្មណ៍​សប្បាយរីករាយ​យ៉ាងខ្លាំង ដោយ​លោក​បាន​សរសេរ​រៀបរាប់​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​កថា «​យប់មិញ​ពីរ​នាក់​ប្រពន្ធ​ខ្ញុំ​សូម​ប្បី​តែ ១ ម៉ោង ក៏​មិនបាន​ដេក​ដែរ ដោយសារ​សំណព្វចិត្ត​ទាំងពីរ​នេះ​កូរ​ទល់​ភ្លឺ ចាំមើល​យប់​នេះ បើក​កា​រសើប​អង្កេត​ជា​ទ្រង់ទ្រាយ​ធំ​ទៅលើ​ស្ដេច​កូរ​ទាំងពីរ​នេះ​រហូតដល់​ទីបញ្ចប់​ថា​តើ​មូល​ហេតុអ្វី​បានជា​កូរ​ដល់​ថ្នាក់​ហ្នឹង ព្រោះ​អី​មិនមែនជា​រឿង​ធម្មតា​ទេ​»​។​

តើកូនភ្លោះ ឈិន សុធារី ដែលកើតមកមិនគ្រប់ខែ មានសភាពយ៉ាងណា​?

​ក្នុង​ពាក្យសម្តី​បែប​លេងសើច​នេះ ទំនង​កូន​ទាំងពីរ​របស់លោក ប្រហែលជា​កាច​ណាស់​មើល​ទៅ ព្រោះ​លោក​បាន​និយាយថា កូន​ទាំងពីរ​នាក់​នេះ​កូរ​ខ្លាំងណាស់​រហូត​ធ្វើឱ្យ​លោក និង ប្រពន្ធ មិនបាន​សម្រាក​ពេញ​មួយ​យប់ ។​

តើកូនភ្លោះ ឈិន សុធារី ដែលកើតមកមិនគ្រប់ខែ មានសភាពយ៉ាងណា​?

​ចំពោះ​ប្រិយមិត្ត​ដែល​តែងតែ​តាមដាន​ពី​សុខទុក្ខ​កូន​របស់​អ្នក​ទាំងពីរ​នេះដែរ ក្រោយពី​ទទួលបាន​ល្អ​នេះ ម្នាក់ៗ​បាន​ចូលរួម​អបអរសាទរ និង សប្បាយ​ចិត្តជា​ពន់ពេក បន្ទាប់ពី​ឃើញ​កូនភ្លោះ​នេះ​សម្រាល​ប្រកបដោយ​សុវត្ថិភាព រហូតដល់​ប្រិយមិត្ត​ខ្លះ​បាន​រំលេច​សារ​បញ្ជាក់​ការរំភើប​ចិត្ត​ថា​«​កូនភ្លោះ​របស់​តារា​សម្តែង លោក សុវណ្ណ មករា និង អ្នកនាង ឈិន សុធា​រី ក៏​ជា​តារា​សម្តែង​ដូចគ្នា​ត្រូវជា​ប្អូនស្រី​របស់លោក ឈិន កុសល បានកើត​មកហើយ ដោយ​សុវត្ថិភាព ចូលរួម​អបអរសាទរ​» ។​

តើកូនភ្លោះ ឈិន សុធារី ដែលកើតមកមិនគ្រប់ខែ មានសភាពយ៉ាងណា​?

​ទាំងនេះ​បានបញ្ជាក់​ឱ្យឃើញ​ពី​ការយកចិត្តទុកដាក់ និង ផ្តល់​កម្លាំងចិត្ត​មួយ​ដល់​មិន​សិល្បករ​នៅពេល​មានទុក្ខ ក្នុងនាម​ខ្មែរ​ជួយ​ខ្មែរ ៕ សាកល​
តើកូនភ្លោះ ឈិន សុធារី ដែលកើតមកមិនគ្រប់ខែ មានសភាពយ៉ាងណា​? តើកូនភ្លោះ ឈិន សុធារី ដែលកើតមកមិនគ្រប់ខែ មានសភាពយ៉ាងណា​? តើកូនភ្លោះ ឈិន សុធារី ដែលកើតមកមិនគ្រប់ខែ មានសភាពយ៉ាងណា​?