អតីត​មិត្ត​ប្រុស ៨ ឆ្នាំ Linda Chung ចេញ​សារ​ខ្លោចចិត្ត​

Doliprane TVC

​​កាលពី​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មុននេះ Linda Chung បានទទួល​ស្គា​ល់ពី​ចំណងអាពាហ៍ពិពាហ៍​រប​ស់​ខ្លួន ហើយ​ស្វាមី​នាង​មិនមែនជា​មិត្ត​ប្រុស ៨ ឆ្នាំ លោក Philip Ng ទេ តែ​បែរជា​ក្មួយប្រុស​ប្រធាន​គ្រប់គ្រង​ប៉ុ​ស្ត៍​ទូរទស្សន៍ TVB ទៅវិញ ដែលជា​ម្ចាស់​ហាង​ចាប់​សរសៃ​នៅ​ទីក្រុង Vancouver ប្រទេស​កាណាដា ។​

អតីត​មិត្ត​ប្រុស ៨ ឆ្នាំ Linda Chung ចេញ​សារ​ខ្លោចចិត្ត​

អតីត​មិត្ត​ប្រុស ៨ ឆ្នាំ Linda Chung ចេញ​សារ​ខ្លោចចិត្ត​

​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ នាង​ថែមទាំង​ត្រូវ​សារព័ត៌មាន​ចុះ​ថា នាង​កំពុង​ពរ​ពោះ ៥ ខែ​ថែមទៀត តែ​នាង​មិនបាន​ទទួលស្គាល់​ពី​រឿងនេះ​ទេ ។ ក្រោយពី​ដឹង​អំពី​រឿងនេះ អតីត​មិត្ត​ប្រុស ៨ ឆ្នាំ​នាង លោក Philip Ng ពិតជា​ភ្ញាក់ផ្អើល​មិន​ស្ទើរ​ទេ តែ​លោក​ក៏​ពិបាក​ទ្រាំ​ណាស់ដែរ ដោយបាន​និយាយថា លោក​នឹង​ឆ្លើយតប​រឿងនេះ​នាពេល​ក្រោយ ព្រោះ​ពេលនេះ​លោក​កំពុង​នៅ​ខាងក្រៅ និង សូម​ទុកពេល​ឲ្យ​លោក​ធ្វើ​ចិត្ត​ផង ។

អតីត​មិត្ត​ប្រុស ៨ ឆ្នាំ Linda Chung ចេញ​សារ​ខ្លោចចិត្ត​

យ៉ាងណាក្តី ២០ នាទី​ក្រោយមក លោក​ក៏បាន​ឆ្លើយតប​ជា​សារ​ដោយ​សរសេរថា លោក​សប្បាយចិត្ត​ណាស់​សម្រាប់ Linda បន្ទាប់ពី​ឮ​ព័ត៌មាន​នេះ ហើយ​លោក​សូម​ជូនពរ​ឲ្យ​នាង និង ក្រុមគ្រួសារ​ជួបតែ​រឿង​ល្អ និង ជួបតែ​ភាពសប្បាយ​រីករាយ ។​​ ​ចំពោះ​ការឆ្លើយតប​បែបនេះ មហាជន​ជាច្រើន​ពិតជា​មិន​ជឿថា លោក​អាចធ្វើ​ចិត្តបាន​យ៉ាង​លឿន សម្រាប់​មនុស្ស​ស្រី​ដែល​លោក​ស្រឡាញ់ ៨ ឆ្នាំនេះ​ទេ តែ​វា​ជា​សារ​ដែល​សម្រាប់​បន្ធូរ​អា​រ​ម្មណ៍​ខូចចិត្ត​ប៉ុណ្ណោះ ។ គួរបញ្ជាក់​ផងដែរ​ថា សារព័ត៌​មានបាន​ចុះ​ពី​មូល​ហេតុដែល​លោក Philip និង Linda បែកបាក់​គ្នា ព្រោះ​លោក Philip គ្មាន​ចំណូល​ក្នុងការ​រៀបការ​ជាមួយគ្នា ៕

អតីត​មិត្ត​ប្រុស ៨ ឆ្នាំ Linda Chung ចេញ​សារ​ខ្លោចចិត្ត​អតីត​មិត្ត​ប្រុស ៨ ឆ្នាំ Linda Chung ចេញ​សារ​ខ្លោចចិត្ត​

​ថា​វរិ​ទ្ធ (​ប្រភព ៖ អាស៊ាន​ផ​ប​ញ៉ូ​)