គិលានុបដ្ឋាយិកា​នៅ​ចិន សម្លាប់​សង្សារ​ព្រោះ​សង្ស័យ​មាន​ថ្មី​

Doliprane TVC

​គិលានុបដ្ឋាយិកា​ម្នាក់ នៅក្នុង​ទីក្រុង Shanghai ដែលមាន​ឈ្មោះ​ក្រៅ Wang ត្រូវបាន​ចោទប្រកាន់ ពីបទ​សម្លាប់​សង្សារ​រ​បស់​នាង ក្រោយ​ពេលដែល​នាង​ត្រូវបាន​គេ​សង្ស័យថា បាន​ចាក់​បញ្ចូល ប្រភេទ​ថ្នាំ អាំង​ស៊ុយ​លីន (Insulin) ឲ្យ​បុរស​ជា​សង្សារ ក្រោយ​នាង​សង្ស័យថា​បុរសរងគ្រោះ លួច មាន​សង្សារ​ម្នាក់​ផ្សេងទៀត ។ តុលាការ​នៅ​ទីក្រុង Shanghai បាន​ព្យាយាម​យ៉ាងខ្លាំង​ក្នុង​រឿងក្ដី​នេះ ហើយ​នាង​ក៏បាន​ឆ្លើយ​ទទួល​ពី​រុ​ទ្ធ​ភាព ចំពោះ​ការសម្លាប់​សង្សារ​របស់​នាង​ដោយ​ចេតនា​ថែមទៀត ។​

​បើតាម​សម្ដី​របស់​គិលានុបដ្ឋាយិកា Wang នៅក្នុង​តុលាការ នាង​បាន​អះអាងថា នាង​និង​សង្សារ របស់​នាង Li បានចាប់ផ្ដើម​ចំណង​ស្នេហ៍​នៅ​មហាវិទ្យាល័យ ហើយ​ទំនាកទំនង​នោះ​រឹងមាំ​ថែមទៀត ។ ពួកគេ​មាន​គម្រោង​រៀបការ​ជាមួយគ្នា​នៅ​មករា ឆ្នាំ ២០១៥ ប៉ុន្តែ​ទំនាក់ទំនង​ពួកគេ​ចាប់ផ្ដើម​បែក បាក់​មុនពេល​រៀបការ​ទៅទៀត ដែល​បញ្ហា​ទាំងនោះ​មកពី​ជំនូន​បណ្ណាការ និង​ព័ត៌មាន​ពី​ការ​រៀបការ មាន​លក្ខណៈ​ខុសគ្នា ។

គិលានុបដ្ឋាយិកា​នៅ​ចិន សម្លាប់​សង្សារ​ព្រោះ​សង្ស័យ​មាន​ថ្មី​

គិលានុបដ្ឋាយិកា​នៅ​ចិន សម្លាប់​សង្សារ​ព្រោះ​សង្ស័យ​មាន​ថ្មី​

នាង Wang ដែលជា​គិលានុបដ្ឋាយិកា​ខាងលើ ក៏បាន​ថែរក្សា​អ៊ំ​របស់លោក Li នៅ​មន្ទីរពេទ្យ​ដែល​នាង​ធ្វើការ​ដែរ តែ​នៅពេលដែល​មានរឿង​កើតឡើង នាង​ក៏បាន​ឈប់​ទៅ មើលថែ​អ៊ំ​ប្រុស​របស់លោក Li បន្តទៀត ។ ដោយ​ឃើញ​ពី​ទង្វើ​របស់​នាង Wang ម្ដាយ​របស់ Li បាន​សុំ​ឲ្យ​កូនប្រុស​របស់គាត់​ពន្យា​ពេល​រៀបការ​តែម្ដង ។​

​ការជួបគ្នា​នាឱកាស​ចុងក្រោយ​របស់​អ្នក​ទាំងពីរ គឺ​កើតឡើង​នៅ​ថ្ងៃទី ៣១ ខែ​មិនា ឆ្នាំ ២០១៥ ដោយពេល​នោះ​លោក Li បាន​ចំណាយពេល​មួយ​យប់​នៅ​ជាមួយ​នាង Wang ។ នាង Wang បាន​រកឃើញថា Li មាន​ទំនាក់ទំនង​ជាមួយនឹង​នារី​ម្នាក់​ផ្សេងទៀត តាម​ទូរស័ព្ទ​របស់ Li ។ Li បាន​សារភាពថា ម្ដាយ​របស់គាត់​បាន​ណែនាំ​នារី​ម្នាក់ទៀត​ឲ្យ​គាត់​បាន​ស្គាល់ ហើយ​មូល​ហេតុនេះ បានធ្វើ​ឲ្យ​នាង Wang ផ្ទុះ​កំហឹង​ឡើង និង​មាន​អារម្មណ៍​ថា ចាញ់បោក Li ទាំងស្រុង ។​

គិលានុបដ្ឋាយិកា​នៅ​ចិន សម្លាប់​សង្សារ​ព្រោះ​សង្ស័យ​មាន​ថ្មី​

​ក្នុង​រាត្រី​នោះ​នាង​មិន​គេង​ឡើង ហើយ​នៅ​ម៉ោង ១០ ព្រឹក នាង Wang បានសម្លាប់​សង្សារ​រប​ស់​នាង ដោយ​ឲ្យ​គេ​ផឹកថ្នាំ​ងងុយដេក ហើយក៏​ចាក់​ថ្នាំ​អាំង​ស៊ុយ​លីន​បន្ថែមទៀត ។ នាង Wang ក៏បាន ព្យាយាម​សម្លាប់ខ្លួន​ដែរ ប៉ុន្តែ​មីង​របស់​នាង​បានមក​ទាន់ ហើយក៏​ប​ញ្ចូ​ន​នាង​ទៅកាន់​ប៉ុស្ដិ៍​ប៉ូលិស ។​

​មេធាវី​របស់​នាង Wang បាន​និយាយថា ករណី​ឃាតកម្ម​គួរតែ​ត្រូវបាន​កាត់ក្ដី​តាមបែប​ផ្សេង ពី​ការ កាត់ក្ដី​លើ​រឿង​ឃាតកម្ម ព្រោះតែ​ពួកគេ​ទាំងពីរ​មាន​ទំនាក់ទំនង​នឹង​គ្នា ហើយ​នាង Wang ក៏បាន​ព្យាយាម​សម្លាប់ខ្លួន តាម​ក្រោយ​ផងដែរ ។ ដោយឡែក​គ្រួសារ​របស់លោក Li បានធ្វើការ បដិសេធ​មិន​ទទួលយក​ការកាត់ក្ដី​នេះឡើយ ដោយ​ពួកគេ​ទាមទារ​ឲ្យ​តុលាការ​កាត់ទោស​នាង Wang ប្រហារជីវិត​ទើប​សាក​សម​នឹង​ទង្វើ​របស់​នាង ៕ ខេមរា​

គិលានុបដ្ឋាយិកា​នៅ​ចិន សម្លាប់​សង្សារ​ព្រោះ​សង្ស័យ​មាន​ថ្មី​

​ប្រភព​៖ CCTVNews