ព្រោះតែ​ដណ្តើម​ការទុកចិត្ត​ពី​អតិថិជន ហ៊ាន​លះបង់​យ៉ាងហ្នឹង​ផង​!​

Doliprane TVC

​គ្រូបង្ហាត់​កាយ​វប្បកម្ម​មួយរូប​បាន​ចំណាយពេល ៣ ខែ ធ្វើឱ្យ​រាងកាយ​គាត់​ឡើង​ទម្ងន់ ដើម្បី​ចូលរួម​ធ្វើការសម្រក​ទម្ងន់​ជាមួយ​អតិថិជន​របស់គាត់ ។ កាលពី​ប៉ុន្មាន​ឆ្នាំមុន លោក Adonis Hill អាយុ ៣៥ ឆ្នាំ​ចូលចិត្ត​ពិសា​អាហារ​ច្រើន​ដូចជា ដូ​ណាត់ ហត់​ដក ភី​ហ្សា ជាដើម ។ ក្រោយមក​គាត់​បាន​ខិតខំ​សម្រក​ទម្ងន់​ទៅវិញ​ក្រោយពេល​ពិនិត្យឃើញថា គាត់​កើត​ជំងឺ​ឡើង​សម្ពាធ​ឈាម។

ព្រោះតែ​ដណ្តើម​ការទុកចិត្ត​ពី​អតិថិជន ហ៊ាន​លះបង់​យ៉ាងហ្នឹង​ផង​!​

ព្រោះតែ​ដណ្តើម​ការទុកចិត្ត​ពី​អតិថិជន ហ៊ាន​លះបង់​យ៉ាងហ្នឹង​ផង​!​

ក្រោយមក​គាត់​បាន​ចូលរួម​ក្នុង​កម្មវិធី​សម្រក​ទម្ងន់​មួយ​ជាមួយ​អតិថិជន​របស់គាត់ ឈ្មោះ Alissa Kane ដោយ​ធ្វើ​ការលើក​ទម្ងន់​ឡើងវិញ ដើម្បី​ធ្វើការ​សម្រក​ទម្ងន់​ជាមួយគ្នា ។ អ្នក​ទាំងពីរ​ឈប់​ពិសា​អាហារ​សល់ មិន​ពិសា​អាហារ​ខ្លាញ់ ជាតិ​ប្រូតេអ៊ីន​ខ្ពស់ បរិភោគ​សាច់​តិចតួច ចំណាយពេល ១ ម៉ោង​លើក​ទម្ងន់ និង ១ ម៉ោង​ទៀត ធ្វើ​លំ​ហាត់​បេះដូង​ពី ៥ ទៅ ៦ ថ្ងៃ ក្នុង​មួយ​សប្តាហ៍។

ព្រោះតែ​ដណ្តើម​ការទុកចិត្ត​ពី​អតិថិជន ហ៊ាន​លះបង់​យ៉ាងហ្នឹង​ផង​!​

ក្រោយ​រយៈពេល ៤ ខែ លោក Hill អាច​សម្រក​ទម្ងន់​បាន ២៥,៨ គីឡូ ចំណែក Kane ស្រក​បាន ២៦,៥ គីឡូក្រាម ។ អ្នក​ទាំងពីរ​បានចាប់ផ្តើម​ធ្វើការ​ប្តេជ្ញាចិត្ត ក្រោក​នៅ​ម៉ោង ៥​ដើម្បី​ហាត់ប្រាណ ផឹក​កាហ្វេ ពិសា​អូដ​មី​ល ស៊ុត​សម្រាប់​អាហារ​ពេលព្រឹក ។ សម្រាប់​អាហារ​ថ្ងៃត្រង់​ពួកគេ​ពិសា​បន្លែ និង ទឹក​ក្រឡុង​ពី​ផ្លែឈើ​គ្រប់ ប្រភេទ​នៅពេល​រសៀល ។ ចំពោះ​អាហារ​ពេលយប់​វិញ​គឺ​បរិភោគ​សាច់ និង បន្លែ​តែ​ក្នុង​បរិមាណ​តិចតួច ប៉ុណ្ណោះ។

ព្រោះតែ​ដណ្តើម​ការទុកចិត្ត​ពី​អតិថិជន ហ៊ាន​លះបង់​យ៉ាងហ្នឹង​ផង​!​

ក្នុងពេល​ខាងមុខ​លោក Hill មានបំណង ដើរ​ដោយ​ថ្មើរជើង​ពី​ទីក្រុង New York ទៅ California ក្នុង​រយៈពេល ២១០ ថ្ងៃ ដើម្បី​លើក​កំពស់​ការចូលរួម​ធ្វើ​លំ​ហាត់ប្រាណ​ដោយ​ការដើរ​ដើម្បី​សុខភាព ។ ហើយ​លោក​ក៏មាន​បំណង​ប្រមូល​ថវិការ​គាំទ្រ​តាមរយៈ​GoFundMe​ក្នុង​ទឹកប្រាក់​អោយបាន ៧៥ ពាន់​ដុល្លារ​ដើម្បី​ធ្វើការ​ចងក្រង​ជា​ឯកសារ​ក្នុង​ដំណើរ​នេះ និង ក្នុង​កម្មវិធី​មួយចំនួនទៀត​នៅក្នុង​ទីក្រុង ផ្សេងៗ ៕