ISIS បង្ហោះ​វីដេអូ​គម្រាម​នាយក Facebook និង Twitter

Doliprane TVC

​កាលពីពេល​ថ្មីៗ​នេះ ក្រុម​រដ្ឋ​ឧទ្ទាម​ឥស្លាម ISIS បានធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ក្នុង​បណ្តាញ​អ៊ី​ន​ធឺរ​ណេ​ត​ម្តងទៀត ក្រោយពី​បង្ហោះ​វីដេអូ​គម្រាម​ទៅ​នាយក​ប្រតិបត្តិការ​បណ្តាញ​អ៊ី​ន​ធឺរ​ណេ​ត​ដ៏​ធំ Facebook និង Twitter ។ ​នៅក្នុង​វីដេអូ គេ​បានឃើញ​រូបថត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ធំៗ​ទាំងពីរ​ត្រូវគេ​បាញ់​គ្រាប់កាំភ្លើង​ដាក់ ដោយ​វីដេអូ​នោះ​ត្រូវបាន​គេ​ដាក់​ចំណងជើង​ថា Flames of the Supporters ដែល​បង្ហោះ​ដោយ​ក្រុម​មួយ​ឲ្យ​ឈ្មោះ​ខ្លួនឯង​ថា the sons of the caliphate army ។ យោងតាម​អត្ថន័យ​នៃ​វីដេអូ​នេះ គេ​បានដឹងថា ដោយសារតែ​ពួកគេ​ខឹង​នឹង​ក្រុមហ៊ុន​អ៊ី​ន​ធឺរ​ណេ​ត​ទាំងពីរ​ដែល​លុប​បណ្តា​គណនី​ដែល​ពួកគេ​មាន តែ​យ៉ាងណាក្តី ពួកគេ​បាន​ប្រាប់​វិញ​ថា ទោះបីជា​គេ​ខំ​លុប​គណនី​អស់​ទាំងនេះ​យ៉ាងណា​ក៏​មិន​អស់​ដែរ ព្រោះ​បើ​លុប​មួយ គណនី ១០ ផ្សេងទៀត​នឹង​បង្កើត​ឡើងវិញ ។​ ទោះ​ជាមាន​វីដេអូ​គម្រាម​យ៉ាងនេះ​ក្តី ទាំង​លោក Mark Zuckerberg និង លោក Jack Dorsey មិនទាន់​ឃើញ​ចេញមុខ​និយាយ​លើ​រឿងនេះ​ទេ ៕ ថា​វរិ​ទ្ធ (​ប្រភព ៖ មី​រឺរ​)

ISIS បង្ហោះ​វីដេអូ​គម្រាម​នាយក Facebook និង Twitter ISIS បង្ហោះ​វីដេអូ​គម្រាម​នាយក Facebook និង Twitter ISIS បង្ហោះ​វីដេអូ​គម្រាម​នាយក Facebook និង TwitterISIS បង្ហោះ​វីដេអូ​គម្រាម​នាយក Facebook និង Twitter

ISIS បង្ហោះ​វីដេអូ​គម្រាម​នាយក Facebook និង Twitter