តារា​ថៃ​ណាខ្លះ ​ត្រៀម​ប្រសូត​កូន​ក្នុង​ឆ្នាំវក ?

Doliprane TVC

​បណ្តា​តារា​ថៃ​ក្នុង​មជ្ឈដ្ឋាន​សិល្បៈ​មួយចំនួន មានចិត្ត​ចង់បាន​កូន​ក្នុង​ឆ្នាំវក ជា​ឆ្នាំ​សត្វ​ស្វា ដែល​គេ​យល់ថា ជា​ឆ្នាំ​ល្អ និង គួរ​រីករាយ ប៉ុន្តែ​សម្រាប់​ទំនៀមទម្លាប់​ប្រពៃណី​ថៃ ក៏​ដូច​កម្ពុជា​យើង ចូលឆ្នាំថ្មី ឆ្នាំវក មិនទាន់​មកដល់​ទេ គឺ​នៅ​ថ្ងៃទី ១៣-១៥ ខែមេសា​ឯណោះ តែ​ទោះយ៉ាងណា បណ្តា​តារា​ថៃ​ល្បីៗ កំពុង​ត្រៀមខ្លួន​ប្រសូត​កូន​នៅក្នុង​ឆ្នាំវក​នេះឯង ។​

១- ណែន ពិ​យ៉ា​ដា កំពុង​ថែរក្សា​សុខភាព​យ៉ាង​ហ្មត់ចត់ ដើម្បី​ត្រៀមខ្លួន​ប្រសូត​កូន នៅក្នុង​ខែមីនា ឆ្នាំ ២០១៦ នេះ ។ ទោះ​នាង​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ក៏ដោយ ក៏​សម្រស់​របស់​នាង​នៅតែ​ស្អាត​ផូរផង់ ដោយមាន​ស្វាមី គី សុ​ផា​ឆ័យ នៅក្បែរ​ជានិច្ច ។​

តារា​ថៃ​ណាខ្លះ ​ត្រៀម​ប្រសូត​កូន​ក្នុង​ឆ្នាំវក ?

តារា​ថៃ​ណាខ្លះ ​ត្រៀម​ប្រសូត​កូន​ក្នុង​ឆ្នាំវក ?

២- កន្លងមក​មាន​សំណួរ​ថា នាង តា​យ ឈុ​ទិ​ម៉ា រៀបការ​យូរហើយ ហេតុអ្វី​មិនមាន​កូន ឥឡូវ​មិនបាច់​ឆ្ងល់​ទៀត​ទេ នាង​គ្រប់​ខែ​ប្រសូត​កូន​នៅក្នុង​ខែមីនា ឆ្នាំ ២០១៦ ខាងមុខ​នេះឯង ។​

តារា​ថៃ​ណាខ្លះ ​ត្រៀម​ប្រសូត​កូន​ក្នុង​ឆ្នាំវក ?

៣- នៅ​ខែមេសា ឆ្នាំ ២០១៦ នេះ នាង ក្រៈ​តេ ស៊ុ​ផា​ក់សន ត្រៀម​ប្រសូត​កូនស្រី​លើកដំបូង​ហើយ ដែល​លោក លុយ​ស៍ ជា​ស្វាមី​ញញឹម​បិទមាត់​មិន​ជិត​ឡើយ ហើយ​ថែមទាំង​ថ្នាក់ថ្នម​ភរិយា​យ៉ាង​ផ្អែមល្ហែម​ទៀតផង ។​

តារា​ថៃ​ណាខ្លះ ​ត្រៀម​ប្រសូត​កូន​ក្នុង​ឆ្នាំវក ?

៤- អាច​និយាយបានថា លង់​ស្នេហ៍​ស្រុកថៃ ដែល​បវរកញ្ញា​យូ​នី​វើ​រ ឆ្នាំ ២០០៥ (Miss Universe 2005) ណា​តា​លី ហ្គេ​បូ​វ៉ា (Natalie Glebova) មាន​ដំណឹង​ល្អ​មាន Baby ជាមួយ​មិត្ត​ប្រុស ឌៀ​ន ខេ​ល្លី ជូ​នៀរ ហើយ​ត្រៀម​ប្រសូត​កូន​ទី ១ នៅក្នុង​ខែមេសា ឆ្នាំ ២០១៦ នេះហើយ ។​

តារា​ថៃ​ណាខ្លះ ​ត្រៀម​ប្រសូត​កូន​ក្នុង​ឆ្នាំវក ?

៥- ម្តាយកូន ២ គឺ​នាង អេ ផន​ធី​ហ្វ តាំងពី​តាំង​គភ៌​នេះ​មក ធ្វើឱ្យ​គ្រួសារ​ហេង មាន​លាភ​ដុំៗ​ហូរ​ចូល​ជារឿយៗ ហើយ​នៅ​ខែឧសភា​ខាងមុខនេះ គ្រួសារ​នាង អេ នឹង​ទទួលបាន​សមាជិក​ថ្មី​ម្នាក់​ទៀតហើយ ។​

តារា​ថៃ​ណាខ្លះ ​ត្រៀម​ប្រសូត​កូន​ក្នុង​ឆ្នាំវក ?

៦- ក្រោយពី​ព្យាយាម​រក​គ្រប់​វិធី​មក ទីបំផុត បេន​ស៍ ផន​ឈិ​ដា និង ស្វាមី មិ​ក បរម​វុ​ឌ្ឈ បានសម្រេច​ជា​ស្ថាពរ នូវ​ការបង្ក​កំណើត​ទារក​ក្នុង​ផ្ទៃ​ជា​លើកដំបូង ។ សេចក្តីត្រេកអរ​របស់ មិ​ក បានធ្វើ​ឱ្យគេ ពេល​ត្រឡប់មក​ដល់ផ្ទះ ត្រូវតែ​ចូលទៅ និយាយ​ជាមួយ​កូន​ក្នុង​ផ្ទៃ​ជាមុនសិន យ៉ាងណា​នៅ​ខែកក្កដា​ខាងមុខនេះ អ្នក​ទាំងពីរ​នឹង​បានឃើញ​មុខមាត់​កូន​ជា​លើកដំបូង​ហើយ ។​

តារា​ថៃ​ណាខ្លះ ​ត្រៀម​ប្រសូត​កូន​ក្នុង​ឆ្នាំវក ?

៧- លី​ឌា សៈ​រ័​ណ​រ៉ាត់ តាំងពី​តាំង​គភ៌​មក ធ្វើឱ្យ​លោក មេ​ត​ធី​វ ឌី​ន ជា​សា្វ​មី ហេង​រហូត ព្រោះ​ការងារ​រីកចម្រើន ។ នៅ​ខែកក្កដា អ្នក​ទាំងពីរ​នឹង​បាន​សមាជិក​ថ្មី ជាទី​ស្រឡាញ់​ម្នាក់​ទៀតហើយ ។​

តារា​ថៃ​ណាខ្លះ ​ត្រៀម​ប្រសូត​កូន​ក្នុង​ឆ្នាំវក ?

៨- នេះ​ក៏​ជា​គូស្នេហ៍​ដែល​ភ័យ​ម្តងម្កាល​ដែរ ដែល​ព្យាយាម​ទៅរក​ពេទ្យ​វេជ្ជសាស្ត្រ​គ្រប់​វិធី ដើម្បី​បាន Baby ម្នាក់​ហ្នឹង​គេ ទីបំផុត នាង អែន អា​លី​សា និង លោក ភូ​រិ បានទទួល​ជោគជ័យ​តាម​បំណង​មែន ត្រៀម​ទទួល​ចំណងដៃ​កូន​ដំបូង​នៅក្នុង ខែកក្កដា​ខាងមុខនេះ ។​

តារា​ថៃ​ណាខ្លះ ​ត្រៀម​ប្រសូត​កូន​ក្នុង​ឆ្នាំវក ?

៩- ចាត់ទុកថា​ជា​សំណាងល្អ​របស់​តារា​រាង​តូច​ច្រឡឹង អារម្មណ៍​ស្រស់ស្រាយ នាង កុប​គីប ស៊ុ​ម៉ុ​ន​ធី​ហ្វ ដែល​រៀបការ​តាំងពី​ដើមឆ្នាំ​មក នឹង​បានឃើញ​មុខ​កូន​នៅក្នុង​ចុងខែ​កក្កដា ឬ ដើមខែ​សីហា នេះហើយ ៕ ​សូរ្យកាន្ត (​អឹម​ថៃ gossipstar)

តារា​ថៃ​ណាខ្លះ ​ត្រៀម​ប្រសូត​កូន​ក្នុង​ឆ្នាំវក ?