បុរស​ម្នាក់ អាច​លេង​ឈ្នះ​ឧបករណ៍​ចាប់​តុក្កតា​យ៉ាង​ងាយ​បំផុត​

Doliprane TVC

​តើ​អ្នក​ធ្លាប់​ឈ្នះ​ម៉ាស៊ីន​ចាប់​តុក្កតា​ទេ​? ប្រហែលជា​មិនដែល​ឈ្នះ​ឡើយ មានតែ​អស់​កាក់ អស់ លុយ​ហើយ​អន់ចិត្ត​តែប៉ុណ្ណោះ​… តែ​ដោយឡែក បុរស​ម្នាក់​ដែល​រស់នៅ​ទីក្រុង Xiamen ដែល​ស្ថិត នៅ​ខេត្ត Fuijian ភាគខាងត្បូង​នៃ​ប្រទេស​ចិន ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ឲ្យ​ថា «​ស្ដេច​នៃ​ម៉ាស៊ីន​ចាប់ តុក្កតា​» ។ បុរស​ម្នាក់​នោះ បានឈ្នះ​តុក្កតា​ចំនួន ៣០០០ ពី​ម៉ាស៊ីន​ចាប់​តុក្កតា ក្នុង​រយៈពេល​ត្រឹមតែ ៦ ខែ​ប៉ុណ្ណោះ ហើយ​ធ្វើ​ឲ្យ​ម្ចាស់​កន្លែង​ម៉ាស៊ីន​ចាប់​តុក្កតា លែង​ឲ្យ​គាត់​លេង​នៅ​កន្លែង​របស់គេ ។​

បុរស​ម្នាក់ អាច​លេង​ឈ្នះ​ឧបករណ៍​ចាប់​តុក្កតា​យ៉ាង​ងាយ​បំផុត​

បុរស​ម្នាក់ អាច​លេង​ឈ្នះ​ឧបករណ៍​ចាប់​តុក្កតា​យ៉ាង​ងាយ​បំផុត​

​លោក Chen Zhitong ជា​អ្នក IT អាយុ ៣០ ឆ្នាំ បានចាប់ផ្ដើម​លេង​ហ្គេម​ចាប់​តុក្កតា​នេះ កាលពី​ចុង ខែកក្កដា​កន្លងទៅ ដោយសារតែ​រូបគេ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ។ តាំងពី​ពេលនោះ​មក ល្បែង កម្សាន្ត​មួយ​នេះ ក៏​ក្លាយជា​ចំណង់​ចំណូលចិត្ត​របស់គាត់ ។ បច្ចុប្បន្ន​គាត់​មាន​តុក្កតា​ដែល​ឈ្នះ​ដល់ ទៅ ៣០០០ ហើយ​លោក​ក៏​ធ្លាប់បាន​រក​កន្លែង​បន្ថែម​ដើម្បី​ទុក​តុក្កតា​របស់គាត់​ផងដែរ ។​

បុរស​ម្នាក់ អាច​លេង​ឈ្នះ​ឧបករណ៍​ចាប់​តុក្កតា​យ៉ាង​ងាយ​បំផុត​

​ម្ចាស់​ម៉ាស៊ីន​ចាប់​តុក្កតា​ជាច្រើន នៅក្នុង​ទីក្រុង​ខាងលើ បាន​បញ្ឈប់​លែង​ឲ្យ​គាត់​លេងល្បែង​ចាប់ តុក្កតា ជាមួយនឹង​ម៉ាស៊ីន​របស់​ពួកគេ​ទៀតហើយ ដោយ​ពួកគេ​បាន​ទិញ​នូវ​នំចំណី​ឲ្យ​គាត់ ជំនួស ការលេង​ហ្គេម​របស់គាត់ ដែល​អាចធ្វើ​ឲ្យ​ពួកគេ​ខាត​ច្រើនជាង​ថ្លៃ​នំចំណី​ទាំងនោះ​ទៅទៀត ។ លោក Chen បាន​និយាយថា លោក​នឹង​តែ​មិន​បញ្ឈប់​ត្រឹម​នេះឡើយ ហើយ​លោក​នឹង​បន្ត​ទម្លាប់​នេះ បន្តទៅទៀត ៕ ខេមរា​

បុរស​ម្នាក់ អាច​លេង​ឈ្នះ​ឧបករណ៍​ចាប់​តុក្កតា​យ៉ាង​ងាយ​បំផុត​

​ប្រភព​៖ People’s Daily, China