ដឹងថា​មិត្តស្រី​មាន​ផ្ទៃពោះ សម្លាប់​ដុត​សម្លាប់​នាង​

Doliprane TVC

យុវជន​វ័យ ២០ ឆ្នាំ Eren Toben បាន​លួង​មិត្តស្រី​របស់ខ្លួន​វ័យ ១៩ ឆ្នាំ Maria Peiner ចូលទៅ​ក្នុងព្រៃ​ខាងក្រៅ​ក្រុង Berlin ប្រទេស​អាល្លឺម៉ង់ ដើម្បី​សម្លាប់ ព្រោះតែ​ខ្លូន​មិន​ចង់​ខ្លាច​ឪពុក​គេ ។​​ ​

ដឹងថា​មិត្តស្រី​មាន​ផ្ទៃពោះ សម្លាប់​ដុត​សម្លាប់​នាង​

ដឹងថា​មិត្តស្រី​មាន​ផ្ទៃពោះ សម្លាប់​ដុត​សម្លាប់​នាង​

ពីរ​ថៃ្ង​ក្រោយ​សម្លាប់​ជនរងគ្រោះ ជនល្មើស​ក៏ត្រូវ​បាន​ចាប់ខ្លួន ហើយ​បាន​រៀបរាប់​ពី​សកម្មភាព​នៃ​ការសម្លាប់​នោះ​ថា ដំបូង​ឡើយ​រូបគេ​បាន​ហៅ​ជនរងគ្រោះ​ទៅ​ដើរ​ទិញ​ខោអាវ​ទារក​សម្រាប់​កូន​នៅក្នុង​ផ្ទៃ តែ​ពេល​ជនរងគ្រោះ​មកដល់ គេ​ក៏​ថា​នាំទៅ​ព្រៃ​ខាងក្រៅ​ក្រុង​មើល​ទេសភាព​លេង ។

ដឹងថា​មិត្តស្រី​មាន​ផ្ទៃពោះ សម្លាប់​ដុត​សម្លាប់​នាង​

ក្រោយពេល​ទៅដល់​ទីនោះ គេ​ក៏​ចាប់​ផ្តើមធ្វើ​សកម្មភាព​សម្លាប់ ដោយ​ប្រើប្រាស់​កាំបិត​ខ្លី​ចាក់​សម្លាប់​ជនរងគ្រោះ​មិន​ឲ្យ​ដឹងខ្លួន មុននឹង​ចាក់​សាំង​លើ ដុតចោល​បំបាត់ភស្តុតាង ទាំង​នាង​នៅ​មិនទាន់​អស់​ដង្ហើម ។​

ដឹងថា​មិត្តស្រី​មាន​ផ្ទៃពោះ សម្លាប់​ដុត​សម្លាប់​នាង​

​ ​គួរ​បញ្ជាក់ដែរថា ជនរងគ្រោះ​បាន​ពរ​ពោះ​រយៈពេល ៨ ខែ​មកហើយ តែដោយសារ​ជនល្មើស​ជួបនឹង​ភាព​តានតឹង មិន​ចង់​ក្លាយជា​ឪពុក​គេ ទើប​បណ្តាល​ឲ្យ​មានរឿង​សោ​នាដកម្ម​ដ៏​ឃោរឃៅ​នេះ​កើតឡើង តែ​យ៉ាងណាក្តី​ជនរងគ្រោះ​មិនអាច​គេច​ផុតពី​សំណាញ់​ច្បាប់ និង ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ជាប់ពន្ធនាគារ​រយៈពេល ១៤ ឆ្នាំ ៕​ ថា​វរិ​ទ្ធ (​ប្រភព ៖ មេត្រូ​)