ប៉ុ​លិ​ស​ថៃ​ព័ទ្ធ​ចាប់បាន កម្មករ​នេសាទ​ខ្មែរ ៣ នាក់ ចាប់រំលោភ​ស្រី​បារាំង​ក្នុង​សណ្ឋាគារ

Doliprane TVC

​ព័ត៌មាន​ពី INN របស់​ថៃ ផ្សាយ​នៅ​ថ្ងៃអាទិត្យ ទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៦ នេះ​ឱ្យដឹងថា ក្រុម​ទាហាន តម្រួត និង អាជ្ញាធរ​មូលដ្ឋាន នៅ​ភូមិ​អាវ​ផ្រា​វ ឃុំ​កោះ​គូត ស្រុក​កោះ​គូត ខេត្ត​ត្រាត បាន​ឡោម​ព័ទ្ធចាប់​ជនល្មើស​ជា​ជនជាតិខ្មែរ ៥ នាក់ ជា​កម្មករ​ទូ​នេសាទ ពីបទ​ចាប់រំលោភ​ភ្ញៀវទេសចរ​ជនជាតិ​បារាំង នៅ​សណ្ឋាគារ​Farm House Resort​។​

​ព័ត៌មាន​ថា ការឡោមព័ទ្ធ​នេះ ប្រើពេល​អស់ ២ ម៉ោង កម្លាំងចម្រុះ​ថៃ​ចាប់បាន​កម្មករ​ខ្មែរ ៣ នាក់​នៅក្នុង​ព្រៃ ឯ ២ នាក់​បាន​រត់គេច​ចូលទៅក្នុង​ព្រៃ​ជ្រៅ​បាត់ ។ ៣ នាក់​ដែល​ចាប់បាន​នោះ​មានឈ្មោះ ១. យឹម អាយុ ២៥ ឆ្នាំ ២. ផៃ អាយុ ២២ ឆ្នាំ និង ឈ្មោះ ចឺន អាយុ ២៥ ឆ្នាំ ។ ចំណែក ២ នាក់​ដែល​រត់គេចខ្លួន​នោះ​មានឈ្មោះ ធី អាយុ ២០ ឆ្នាំ ប៊ុត ម៉ាន អាយុ ២០ ឆ្នាំ ។ កម្មករ​ទូក​នេសាទ​ទាំង ៥ នាក់​នេះ បានចេញ​មកពី​កំពង់ផែ​ឆៈ​លើ​ម​ភុ​ន ខេត្ត​ត្រាត មក​ចត​នៅ​កំពង់ផែ អាវ​ផ្រា​វ ខេត្ត​ត្រាត ។​

ប៉ុ​លិ​ស​ថៃ​ព័ទ្ធ​ចាប់បាន កម្មករ​នេសាទ​ខ្មែរ ៣ នាក់ ចាប់រំលោភ​ស្រី​បារាំង​ក្នុង​សណ្ឋាគារ

​ចំណែក​ជនរងគ្រោះ​ជនជាតិ​បារាំង មាន​របួសធ្ងន់​បាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ត្រាត និង ត្រូវធ្វើ​ការវះកាត់​ផងដែរ ។​

​បើ​ពិត​ដូច​ព័ត៌មាន​ដែល INN របស់​ថៃ​ផ្សាយ​មែន យើង​នៅឯ​ស្រុក​នេះ​មិន​កាន់​ជើងទេ បើ​ទៅ​ធ្វើការ​មាន​មាយា​ទ​ចោលម្សៀត​បែបនេះ ពិតជា​យក​កេរ្តិ៍​ទៅ​ចោល​កណ្តាល​ខ្មាស​មែន​តែម្តង​។ តាម​ការបង្ហាញ​អាយុ​របស់​ក្រុមកម្មករ​ខ្មែរ​ទាំងនោះ សុទ្ធតែ​ស្ទាវៗ​ទាំងអស់ តើ​ពួកគេ​យល់ឃើញថា នៅ​ស្រុក​គេ​ងាយស្រួល​គេចខ្លួន​ណាស់​ទៅ​ឬ បានជា​ហ៊ាន ប្រថុយធ្វើ​បែបនេះ ?
​សូរ្យ​រិ​ទ្ធ (​សា​នុ​ក​-INN)