ក្មេងប្រុស​ជនជាតិ​អុីស្រាអែល​ម្នាក់ រកឃើញ​វត្ថុ​បុរាណ​អាយុ ៣៤០០ ឆ្នាំ​

Doliprane TVC

​ក្មេងប្រុស​វ័យ ៧ ឆ្នាំ​ម្នាក់ ត្រូវគេ​មនុស្ស​គ្រប់គ្នា​ធ្វើការ​កោតសរសើរ​ជាខ្លាំង បន្ទាប់ពី​រូបគេ​បាន​រក ឃើញ​នូវ​បំណែក​នៃ​វត្ថុ​បុរាណ ដែលជា​ចំណែក​នៃ​ប្រវត្តិសាស្ដ្រ អំឡុង​ពេលដែល​គេ​ធ្វើដំណើរ កម្សាន្ត​រយៈពេល​មួយថ្ងៃ នៅឯ​តំបន់​បេតិកភណ្ឌ​របស់​ប្រទេស​អ៊ីស្រាអែល​នោះ ។​

ក្មេងប្រុស​ជនជាតិ​អុីស្រាអែល​ម្នាក់ រកឃើញ​វត្ថុ​បុរាណ​អាយុ ៣៤០០ ឆ្នាំ​

ក្មេងប្រុស​ជនជាតិ​អុីស្រាអែល​ម្នាក់ រកឃើញ​វត្ថុ​បុរាណ​អាយុ ៣៤០០ ឆ្នាំ​

​បើតាម​ការ​ឲ្យ​ដឹង​ពី​អាជ្ញាធរ​ផ្នែក​បុរាណវត្ថុ​របស់​អ៊ីស្រាអែល បាន​បញ្ជាក់ថា ក្មេងប្រុស​តូច Ori Greenhut បាន​ឡើង​ភ្នំ​មួយ​នៅ​តំបន់ Tel Rehov ជាមួយនឹង​មិត្តភក្ដិ​របស់គេ ហើយ​ពេលដែល​គេ ត្រឡប់មកវិញ គេ​ក៏​ប្រទះឃើញ​រូបចម្លាក់​បុរាណ​នោះ​តែម្ដង ។ Ori បាន​សំអាត​វត្ថុ​បុរាណ​នោះ ហើយ​ឃើញច្បាស់​ថា នោះ​ជា​រូប​របស់​មនុស្ស​ស្រី ដែល​រូបនោះ​ធ្វើឡើង​ពី​ដីឥដ្ឋ ។ បើតាម​ការ បញ្ជាក់ ពី​អ្នកជំនាញ វត្ថុ​បុរាណ​ខាងលើ​មាន​អាយុកាល ៣៤០០ ឆ្នាំ​មកហើយ ។​

​ម្ដាយ​របស់ Ori បាន​ឲ្យ​ដឹងថា «Ori បាន​ត្រឡប់មកផ្ទះ​ជាមួយនឹង​រូបចម្លាក់​បុរាណ​ដ៏​គួរ​ឲ្យ​ចាប់ អារម្មណ៍ ហើយ​រូបចម្លាក់​នោះ​មើលទៅ​ពិតជា​អស្ចារ្យ​ណាស់ ។ ពួក​ខ្ញុំ​បាន​ពន្យល់​កូន​ខ្ញុំ ថា​នេះ​គឺជា វត្ថុ​បុរាណ ហើយ​វត្ថុ​បុរាណ​នេះ​ជាស​ម្ប​តិ្ត​របស់​ប្រទេសជាតិ​» ។ បច្ចុប្បន្ន គ្រួសារ​របស់ Ori បាន ប្រគល់​វត្ថុ​បុរាណ​នេះ ទៅ​ឲ្យ​អាជ្ញាធរ​ផ្នែក​បុរាណវត្ថុ​រួចរាល់​ហើយ ។​

ក្មេងប្រុស​ជនជាតិ​អុីស្រាអែល​ម្នាក់ រកឃើញ​វត្ថុ​បុរាណ​អាយុ ៣៤០០ ឆ្នាំ​

​បើតាម​លោក Amihai Mazar សាស្ដ្រាចារ្យ និង​ជានា​យក​នៃ​ការធ្វើ​កំណាយ​ក្នុង​តំបន់ Tel Rehov បាន​បញ្ជាក់ថា «​រូបចម្លាក់​តូច​នេះ អាច​តំណាង​ឲ្យ​ស្ដ្រី​ពិតប្រាកដ​ក្នុងពេលនោះ ឬក៏​អាច​តំណាង​ឲ្យ ទេពធីតា​ដ៏​មាន​ឥទ្ធិពល​ឈ្មោះ Astarte» ។ លោក Mazar បាន​បន្តថា រូបចម្លាក់​បុរាណ​មួយ​នេះ ជា​ផ្នែក​មួយ​នៃ​វប្បធម៌​របស់​ជនជាតិ Canan ៕ ខេមរា​

​ប្រភព​៖ CNN