PSG ចាញ់​លើក​ដំបូង​នៅ​ Ligue 1 ​ក្រោម​​ថ្វី​ជើង​ Lyon ​យប់​មិញ

ក្រុម​ខ្លាំង​របស់​បារាំង​ ​ដែល​មិន​ស្គាល់​ពាក្យ​ថា​ចាញ់​រដូវ​កាល​នេះ​នៅ​ Ligue 1 បាន​ស្គាល់​​រស់​ជាតិ​បរាជ័យ​លើក​ដំបូង​ ដោយ​ចាញ់​​ Lyon ​២-១ ​យប់​មិញ។

 

PSG ចាញ់​លើក​ដំបូង​នៅ​ Ligue 1 ​ក្រោម​​ថ្វី​ជើង​ Lyon ​យប់​មិញ

PSG ចាញ់​លើក​ដំបូង​នៅ​ Ligue 1 ​ក្រោម​​ថ្វី​ជើង​ Lyon ​យប់​មិញ

 

PSG ​បាន​រក្សា​កំណត់ត្រា​​មិន​ចាញ់​៣៦​ប្រកួត​នៅ​លីគ​កំពូល​​បារាំង​ រយៈពេល​​១១​​មក​ហើយ​ ​ខណៈ​ដែល​​រដូវ​កាល​នេះ​​​ពួកគេ​រក្សា​កំណត់ត្រា​មិន​ចាញ់​បាន​២៧​ប្រកួត។

 

ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី​២៨​យប់​មិញ ​កំណត់ត្រា​អស្ចារ្យ​​នេះ​បាន​បញ្ចប់​ហើយ បន្ទាប់​ពី​ Maxwell Cornet ​និង Sergi Darder ​របស់​ Lyon ស៊ុត​នៅ​នាទី​១៣ និង​៤៥+២ មុន​ពេល​ Lucas Moura ស៊ុត​បាន​១​គ្រាប់​វិញ នៅ​នាទី​៥១។

 

បរាជ័យ​របស់​ PSG យប់​មិញ គឺ​គ្មាន​វត្តមាន​របស់​កំពូល​ខ្សែ​បម្រើ​ស្លាប​ពូកែ​ញាក់​ Angel di Maria ​ទេ ដោយសារ​របួស។ យ៉ាង​​ណា ក្រុម​របស់​លោក​ Laurent Blanc ​នៅ​​តែ​នាំ​មុខ​គេ​ដាច់​លើ​កំពូល​តារាង Ligue 1 ​ដដែល ដោយ​លើ​ Monaco ​២៣​ពិន្ទុ៕

 

PSG ចាញ់​លើក​ដំបូង​នៅ​ Ligue 1 ​ក្រោម​​ថ្វី​ជើង​ Lyon ​យប់​មិញ

PSG ចាញ់​លើក​ដំបូង​នៅ​ Ligue 1 ​ក្រោម​​ថ្វី​ជើង​ Lyon ​យប់​មិញ

 

PSG ចាញ់​លើក​ដំបូង​នៅ​ Ligue 1 ​ក្រោម​​ថ្វី​ជើង​ Lyon ​យប់​មិញ

PSG ចាញ់​លើក​ដំបូង​នៅ​ Ligue 1 ​ក្រោម​​ថ្វី​ជើង​ Lyon ​យប់​មិញ

 

PSG ចាញ់​លើក​ដំបូង​នៅ​ Ligue 1 ​ក្រោម​​ថ្វី​ជើង​ Lyon ​យប់​មិញ PSG ចាញ់​លើក​ដំបូង​នៅ​ Ligue 1 ​ក្រោម​​ថ្វី​ជើង​ Lyon ​យប់​មិញ

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម (ចុច Watch on YouTube)៖

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc