គម្រោងអភិវឌ្ឍន៍ ស្ទឹងជីក្រែង ផ្តល់ទឹកលើផ្ទៃដី រាប់ម៉ឺនហិកតា ក្នុងឃុំ១០ នៅខេត្តសៀមរាប

ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធស្រោចស្រព ស្ទឹងជីក្រែង បានផ្តល់សក្តានុពលទឹក លើផ្ទៃដីរាប់ម៉ឺនហិកតា នៅក្នុងឃុំចំនួន១០ ក្នុងខេត្តសៀមរាប ។

យោងតាមគេហទំព័ររបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ក្រសួង កំពុងអនុវត្តគម្រោងនេះ គឺទទួលជោគជ័យបានប្រមាណ ៥០ ភាគរយហើយ ។

បន្ទាប់ពីការអភិវឌ្ឍន៍ គម្រោងនេះបាន សម្រេចរួចរាល់ គម្រោងនឹងផ្តល់សក្តានុពល ទឹកសម្រាប់ស្រោចស្រព លើផ្ទៃដីស្រូវវស្សា ចំនួន ២២.៨៥០ ហិកតា និងស្រូវប្រាំង ចំនួន ៦.០០០ ហិកតា ក្នុងឃុំចំនួន ១០ នៃស្រុកជីងក្រែង។

គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធស្រោចស្រព ស្ទឹងជីក្រែង នេះមានទីតាំងស្ថិតនៅ ក្នុងឃុំគោកធ្លកលើ ស្រុកជីក្រែង ៕