ក្រសួង ទេសចរណ៍ ជម្រុញឲ្យយុវជន ជួយលើកស្ទួយ វិស័យទេសចរណ៍ នៅកម្ពុជា

ភ្នំពេញ៖ ក្រសួងទេសចរណ៍ ត្រូវការយុវជន សិស្ស-និស្សិត ស្ម័គ្រចិត្ត ដើម្បីចូលរួមក្នុងការ លើស្ទួយវិស័យទេសរណ៍ ដែលជាវិស័យ ដ៏ធំមួយសម្រាប់សង្គម ដើម្បីឲ្យក្លាយជាគ្រូបង្គោល ក្នុងការបញ្រ្ជាបការ យល់ដឹងពីវិស័យទេសចរណ៍។

យោងតាមសេចក្តីប្រកាស ព័ត៌មានរបស់ក្រសួង ទេសចរណ៍ បានបង្ហាញថា យុវជនស្ម័គ្រចិត្តចូលរួម ក្នុងបណ្តាញយុវជន ទេសចរណ៍ និងទីក្រុងស្អាត ដែលនឹងទទួល បានការ បណ្តុះបណ្តាលក្លាយជា គ្រូបង្គោលក្នុងការផ្សព្វផ្សាយ បញ្រ្ជាបការយល់ដឹងអំពី វិស័យទេសចរណ៍ ភាពស្អាត និងបៃតង បដិសណ្ឋារកិច្ចល្អ និងស្តង់ដា ផ្ទះស្នាក់កម្ពុជា ឲ្យកាន់តែទូលំទូលាយទៅដល់ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

សូមបញ្ជាក់ថា យុវជន សិស្ស-និស្សិតនៅតាមបណ្តារាជធានី-ខេត្តទាំងអស់ ដែលមាន ចំណាប់អារម្មណ៍ សូមចុះឈ្មោះចូលរួម ជាសមាជិកបណ្តាញ “យុវជនទេសចរណ៍ និងទីក្រុងស្អាត” ដោយគ្រាន់តែបំពេញ ពាក្យស្នើសុំចូលរួម តាមប្រព័ន្ធ៕

ក្រសួង ទេសចរណ៍ ជម្រុញឲ្យយុវជន ជួយលើកស្ទួយ វិស័យទេសចរណ៍ នៅកម្ពុជា

ក្រសួង ទេសចរណ៍ ជម្រុញឲ្យយុវជន ជួយលើកស្ទួយ វិស័យទេសចរណ៍ នៅកម្ពុជា