អ.ហ បង្ក្រាប កាស៊ីណូ អត់ច្បាប់ នៅក្រុងសៀមរាប ឃាត់ខ្លួនមនុស្ស ប្រុសស្រី ១០នាក់

សៀមរាប៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តសៀមរាប ដឹកនាំដោយ លោកវរៈសេនីយ៍ទោ ថា ដាលុច ប្រធានមន្ទីរយុត្តិធម៌ នៃទីបញ្ជាការអ.ហ ខេត្តសៀមរាប កម្លាំងអ.ហសរុប ប្រមាណ ៣០នាក់ ប្រើប្រាស់មធ្យោបាយ រថយន្តចំនួន៤គ្រឿង ម៉ូតូ៤គ្រឿង នៅវេលាម៉ោង៧និង០០នាទី យប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចុះបង្ក្រាបទីតាំង កាស៊ីណូអត់ច្បាប់ មួយកន្លែង ត្រង់ចំណុចបុរី ប្រិមប្រិយ៍ ស្ថិតនៅក្នុងភូមិត្រពាំង សេះសង្កាត់គោកចក ក្រុងសៀមរាបខេត្តសៀមរាប។

បើតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថាយុទ្ធនាការ ខាងលើនេះសមត្ថកិច្ចចម្រុះ បានធ្វើការឃាត់ខ្លួន មនុស្សប្រុសស្រី ចំនួន១០នាក់ ក្នុងនោះស្រី៥នាក់ រួមនិងវត្ថុតាង បៀរបាក់ ការ៉ាត់៤កេស បៀរសន្លឹក១០កេសធំ ទូរហ្គេម២៨គ្រឿង ទូរហ្គេមបាញ់ត្រី០៣គ្រឿង ទូររ៉ូលេត០២គ្រឿង កុំព្យូទ័រ២គ្រឿង កាមេរ៉ា០៥គ្រឿង រួមនិងសំភារៈ ផ្សេងៗមួយចំនួនទៀត នាំមកកាន់ទីបញ្ជាការ កងរាជអាវុធហត្ថ ខេត្តសៀមរាបដើម្បីសាកសួរ។

បច្ចុប្បន្នមន្ត្រី អ.ហ ជំនាញកំពុងសកាសង សំណុំរឿងបញ្ជូនខ្លួន ជនសង្ស័យនិងវត្ថុតាង ទៅសាលាដំបូងខេត្ត តាមនីតិវិធីច្បាប់ ។