បញ្ជូនខ្លួន ជនសង្ស័យ ២នាក់ ទៅតុលាការ ពាក់ពន្ធ័ករណី ជួញដូរ ខេទឹកកក ២៧ថង់

បន្ទាយមានជ័យ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំង អ ហ ក្រុងប៉ោយប៉ែត ដឹកនាំដោយ លោកមេបញ្ជាការ ជា ដា ចាប់ខ្លួនបញ្ជូនទៅតុលាការ កាលពីព្រឹក ថ្ងៃទី២៩ ខែកុម្ភះ ឆ្នាំ២០១៦ ក្រោយពីរកឃើញថា ពួកគេ ជាប់ពាក់ពន្ធ័ករណី ជួញដូរថ្នាំញៀន មេតំហ្វេតាមីន ទឹកកក២៧ថង់តូចស្មើនិង ១៥.២១ក្រាមគ្រឿងញៀន គ្រាប់បាន១៣៤គ្រាប់ម៉ូតូ១គ្រឿង ទូរស័ព្ទដៃ៣គ្រឿង ប្រាក់ថៃ២.៥៤០បាទនាឡិការដៃ២គ្រឿង។

លោក ស ប៊ុនសឿង មេបញ្ជាកា រងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ទទួលបន្ទុកគ្រឿងញៀន  និងអនិតិជនបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នោះ មានឈ្មោះ១ សេងពិសិទ្ធ ហៅង៉ោលប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ រស់នៅក្នុង ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកជួញដូរគ្រឿងញៀន ២មានឈ្មោះសុខចាន់ធឿន ហៅក្តាម ប្រុស អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា ជាអ្នកជួញដូរគ្រឿងញៀន ។ជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពី វេលាម៉ោង១រសៀល ថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០១៦ នៅភូមិក្បាលស្ពាន២ ក្រុងប៉ោយប៉ែត។

នៅមុខសមត្ថកិច្ច សួរនាំជនសង្ស័យ ទាំង២នាក់នោះ បានឆើ្លយសារភាពថា ពួកគេពិតជាបាន ទិញគ្រឿងញៀននេះ យកមកលាក់ទុកជក់ និងធ្វើការចែកចាយលក់ បន្តពិតម៉ែនតែនៅថ្ងៃនេះ ចៃដនអាក្រក់ ត្រូវកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតធ្វើការ ឃាត់ខ្លួនបានតែម្តង។ ក្រោយសួរនាំពួកគេត្រូវសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕

បញ្ជូនខ្លួន ជនសង្ស័យ ២នាក់ ទៅតុលាការ ពាក់ពន្ធ័ករណី  ជួញដូរ ខេទឹកកក ២៧ថង់

បញ្ជូនខ្លួន ជនសង្ស័យ ២នាក់ ទៅតុលាការ ពាក់ពន្ធ័ករណី  ជួញដូរ ខេទឹកកក ២៧ថង់