ការអត់ឱន​នាំមក​នូវ​សេរីភាព និង ការសប្បាយរីករាយ

Doliprane TVC

​ជាទូទៅមនុស្ស​តែង​ចាត់ទុកថា ការលើកលែងទោស​គឺ​ស្មើនឹង​ការបោះបង់​ការតស៊ូ ប៉ុន្តែ​វា​មិនមែន​ទាំងអស់​នោះទេ ។ ការខឹង​គឺជា​យន្តការ​មួយ​ការពារ​ផ្នែក​ផ្លូវចិត្ត ហើយ​ដើម្បី​ការពារ​ខ្លួន​ពី​កម្លាំង​នៃ​ការឈឺចាប់​យើង​តែងមាន​គោលការណ៍​ប្រឆាំង​តប ។ យើង​រំឭក​រឿង​ចាស់​ឡើងវិញ​យើង​ចិញ្ចឹមចិត្ត​ហើយ​នាំ​វា​ទៅកាន់អនាគត ដូច្នេះ​យើង​ក៏​ធ្វើឱ្យ​ខ្លួនឯង​ត្រូវ​ស្ថិតក្នុង​ភាពលំបាក និង ក្រេវក្រោធ​ដោយសារ​គិតតែ​ចងគំនុំ ។​

​ប្រសិន​យើង​ធ្វើ​ដូចខាងលើ​នោះ​បានន័យថា យើង​បានអនុញ្ញាតឱ្យ​អារម្មណ៍​របស់​យើង​គ្រប់គ្រង​ខ្លួន​យើង​ហើយ ។ ច្បាស់​ណាស់​យើង​ប្រាកដជា​អង្គុយ​ចុះ និងទទួលយក​អារម្មណ៍​ឈឺចាប់​ជាមិនខាន ។ វិធី​ល្អបំផុត​នោះ​គឺ​ការចាប់ផ្តើម​ដោយ​ការលើកលែងទោស ដោយ​ការតាំង​សមាធិ និង ស្វែងរក​គន្លឹះ​វិជ្ជមាន​មក​ដោះស្រាយ ។ នេះហើយ​ជា​របៀប​ក្នុងការរំសាយ​អារម្មណ៍​ក្រោធ​ខឹង ហើយ​នេះ​ក៏​ជា​ហេតុផល​ធ្វើឱ្យ​យើង​ផ្ទាល់​មាន​សេរីភាព​ឡើងវិញ​ដែរ ។​

ការអត់ឱន​នាំមក​នូវ​សេរីភាព និង ការសប្បាយរីករាយ

​នៅពេលណា​យើង​អាច​លើកលែងទោស​ឱ្យ​មនុស្ស​គ្រប់គ្នា​មិនមែន​មានន័យថា យើង​ត្រូវតែ​នាំ​ពួកគេ​ឱ្យមាន​វត្តមាន​នៅក្នុង​ជីវភាព​រស់នៅ​របស់​យើង​នោះទេ​តែ​វា​មានន័យថាពួកគេ​មិន​ត្រូវមាន​វត្តមាន និង បន្ត​មាន​ទំនាក់ទំនង​ជាមួយ​យើង​ទៀត​ទេ ។ ការលើកលែងទោស​ជា​យន្តការ​នៃ​ការរំដោះខ្លួន​អ្នក​ចេញពី​សុបិន​អាក្រក់​ដែល​ធ្លាប់​កើតមាន​ពី​អតីតកាល ។ អតីតកាល​វាពិតជា​មិន​អាចមាន​វត្តមាន​នៅក្នុង​បច្ចុប្បន្នកាល​បាន​ទៀត​ទេ ដូច្នេះ​អ្នក​ពិតជា​អាច​រំដោះខ្លួន​ចេញពី​សុបិន​ដ៏​អាក្រក់​នេះ ។ បើសិន​អ្នក​ពិតជា​លះបង់ចោល​គោល​គំនិត​ចងកំហឹង​ជាប់​រហូត​បាន​មែន​នោះ វា​មានន័យថាអ្នក​ពិតជា​ជម្នះ​បាន​នូវ​ស្ថានភាព​អាក្រក់​ដែល​បានកើត​ឡើង​កាលពីពេល​កន្លងទៅដោយ​ផ្តើមចេញពី​ការបើក​ចិត្ត​ឱ្យ​ទូលាយ​ក្នុងការ​លើកលែងទោស​ជា​ថ្នូរ ត្រឡប់មកវិញ​នូវ​សេរីភាព​ទាំង​ផ្លូវកាយ និង ផ្លូវចិត្ត ។​

​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ យោងតាម​ការសិក្សា​ស្រាវជ្រាវ​ស្តីពី​ប្រយោជន៍​ក្នុងការ​លើកលែងទោស​ពី​សមាគម​ចិត្តសាស្ត្រ​នៅ​សហរដ្ឋអាមេរិក (American Psychological Association) រកឃើញថា មនុស្ស​គ្រប់រូបដែល​ហ៊ាន​និយាយ​ពីអ្វី​ដែល​បានកើត​ឡើង​ឱ្យ​ពិតប្រាកដ និង ធ្វើការ​ឈ្វេងយល់ពី​តម្រូវការ​របស់ខ្លួននោះ​មានន័យថា​ពួកគេ​បានធ្វើឱ្យ​បញ្ហា​ផ្លូវ​អារម្មណ៍​របស់ពួកគេ​បាន​ធូរស្រាល​ប្រសើរ​ជាង​មុន ។ ជា​ការពិត​ការអត់ឱន​ក៏ដូចជា​លើកលែងទោស គឺជា​បញ្ហា​ផ្ទាល់ខ្លួន​លោកអ្នក​មិនចាំបាច់​ចែករំលែក​ជាមួយ​អ្នកដទៃ​ទេ ។ ច្បាស់​ណាស់ អតីតកាល​ពិតជា​មិនអាច​កែប្រែបាន​នោះទេ ហើយ​នរណា​ក៏​ធ្លាប់មាន​កំហុស​ដូចគ្នា​ដែរគ្រាន់តែ​ថា​តិចឬក៏​ច្រើន​ប៉ុណ្ណោះ ហើយ​អ្វីដែល​អាច​កែប្រែបាន​នោះគឺ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ និង ចេះ​ចាប់ផ្តើម​អត់ឱន​ទោសទើប​ជាការ​ប្រសើរ​ដល់​សុខភាព​ផ្លូវចិត្ត ។

ជាមួយនឹងគោល​គំនិត​សុទិដ្ឋិនិយម​ប្រកបដោយ​ទស្សនៈ​វែងឆ្ងាយ​មើលឃើញ​ពី​អនាគត​ដ៏​ត្រចះត្រចង់ គឺជា​អ្វីដែល​អ្នកជំនាញ​ធ្វើការ​ណែនាំ​ដោយ​ទាញ​អ្នក​ចេញពីភាពមិន​សប្បាយចិត្ត​ឱ្យ​ឆ្ពោះទៅរក​គំនិត​វិជ្ជមាន​ដោយ​ផ្តើមចេញពី​ការលើកលែងទោស និង អត់ឱន​ទោស ។​ ​អ្នក​ប្រហែលជា​មិនទាន់​មានចិត្ត​ទូលាយ​ក្នុងការ​ទទួលយក​គោល​គំនិតលើកលែងទោស​នៅឡើយ​ទេ តែ​ទោះជា​យ៉ាងណា​វា​មិនទាន់​យឺត​ពេល​ដែរអ្នក​អាច​ចាប់ផ្តើម​ពី​ពេលនេះ​តទៅហើយ​ត្រូវ​ចងចាំ​ថា ត្រូវតែ​ព្យាយាម​ធ្វើឱ្យបាន ។​

​ដើម្បី​ជា​ជំនួយ​ដល់​គោល​គំនិត​នៃ​ការលើកលែងទោស​ការយ​ក​ពេល​ទៅ​គិត និង ធ្វើ​រឿង​មាន​ប្រយោជន៍​ដូចជា​លំ​ហាត់ប្រាណ​ជាដើម​គឺជា​ជម្រើសល្អ​ដើម្បី​ទុក​ឱកាស​ឱ្យ​ចិត្តគំនិត និង បេះដូង​បាន​សម្រាកលម្ហែ​គិតតែ​រឿង វិជ្ជមាន​ជាជាង​ការប្រកាន់​គោល​គំនិត​តែ​រឿង​ចងកំហឹង ។​
​ការលើកលែងទោស និង អត់ឱន​គឺជា​អំណោយ​តែមួយគត់​សម្រាប់​ខ្លួន​អ្នក​ផ្ទាល់បើទោះជា​វា​មិនអាច​កែប្រែ​អតីតកាល​ក៏ពិតមែន​តែ​អាចជាដំណោះស្រាយ​ឆ្ពោះទៅកាន់​មាគ៌ា​ដ៏​ល្អ​សម្រាប់​អនាគត​របស់​អ្នក ។ ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​យ៉ាងតិច ១២ នាទី ដើម្បី​ជួយ​រំសាយ​ភាពឈឺចាប់​កាលពីពេល​កន្លងទៅ ក៏ដូចជា​អត់ឱន​ទោស​ពី​អតីតកាល​ដោយ​ឆ្ពោះតម្រង់​ទៅរក​តែ​សេចក្តីស្រឡាញ់​ពេញចិត្ត​នៅពេល​អនាគត ៕ បុត្រ​