​វិធី​ធ្វើ​៖ ឆា​ដើម​ឃឹ​ន​ឆាយ​ជាមួយ​សាច់ជ្រូក​

Doliprane TVC

គ្រឿងផ្សំ​
​ដើម​ឃឹ​ន​ឆាយ ៦ ដើម សាច់ជ្រូក ១៦០ ក្រាម មីសួ ១ កញ្ចប់ ដើម​ខ្ទឹម ១ ដើម ម្ទេស​ទុំ ១ ផ្លែ ។

​វិធី​ធ្វើ​៖ ឆា​ដើម​ឃឹ​ន​ឆាយ​ជាមួយ​សាច់ជ្រូក​

​គ្រឿងផ្សំ​រសជាតិ​
១- ទឹកស៊ីអ៊ីវ និង ស្រា ១ មុខៗ​កន្លះ​ស្លាបព្រា​កាហ្វេ ។​
២- អំបិល ១ ភាគ ៣ ស្លាបព្រា​កាហ្វេ ទឹកស៊ីអ៊ីវ ១ ស្លាបព្រា​កាហ្វេ ស្ករស និង ប្រេងល្ង មួយ​មុខៗ ១ ភាគ ៣ ស្លាបព្រា​កាហ្វេ ។

​វិធី​ធ្វើ​
១ – ឃឹ​ន​ឆាយ​ប្រឡេះ​ស្លឹក​ចេញ​យកតែ​ដើម ។ លាង​ទឹក​ឱ្យ​ស្អាត​និង​ហាន់​ជា​កំណាត់​ខ្លីៗប្រវែង​ប្រហែល ៣ សង់ទីម៉ែត្រ មីសួ​ដាក់​ត្រាំ​ក្នុង​ទឹក​ឱ្យ​ទន់​ស្រង់​ចេញ និង កាត់​ជា ៣ កំណាត់ ។ ដើម​ខ្ទឹម និង ម្ទេស​ហាន់​កង់​ខ្លីៗ ។
២- សាច់ជ្រូក​ហាន់​ជា​បន្ទះ​ដាក់​ក្នុង​ចានគោម និង ចាក់​គ្រឿងផ្សំ​រសជាតិ​ទី ១ ចូល​ច្របល់​ឱ្យ​សព្វ​និង​ផ្អាប់​ទុក​មួយសន្ទុះ​ទុក​ប្រើការ ។
៣ – ដាក់​ខ្លាញ់ ១ ស្លាបព្រា​បាយ​ចូលក្នុង​ឆ្នាំងខ្ទះ​ដាក់​សាច់ជ្រូក​ចូល​ឆា​រហូតឆ្អិន​ទើប​ស្រង់​ចេញ ។
៤ – ដាក់​ខ្លាញ់ ១ ស្លាបព្រា​បាយ​ម្តងទៀត​ចូលក្នុង​ឆ្នាំងខ្ទះ ដាក់​ស្លឹក​ខ្ទឹម ម្ទេសនិងមីសួ​ចូល​ឆា​មួយស្របក់​ទើប​ដាក់​សាច់ជ្រូក និង គ្រឿងផ្សំ​រសជាតិ​ទី ២ ឆា​រហូតដល់​ឆ្អិន​ល្អហើយ​ដាក់​ឃឹ​ន​ឆាយ​ចុងក្រោយ​គេ ៕​