ទាយ​និស្ស័យ​មនុស្ស​តាម​ លេខ​ទូរស័ព្ទ​

Doliprane TVC

​នេះ​ជា​វិធី​ទស្សន៍ទាយ​និស្ស័យ​តាម​លេខ​ទូរស័ព្ទ​ដែល​អាច​បញ្ជាក់ពី​ចិត្តគំនិត​របស់​អ្នក​បាន​យ៉ាង​ច្បាស់លាស់​ថា​មាន​លក្ខណៈ​ដូចម្តេច ។ សម្រាប់​វិធី​ទស្សន៍ទាយ​គឺ​យក​លេខ​ទូរស័ព្ទ​ទាំងអស់ (​គិត​ទាំង​ក្បាល​) មក​បូក​បញ្ចូល​គ្នាហើយ​យក​ចំនួន​លេខ​ទាំងអស់នោះ​ទៅ​ចែក​នឹង ៩ ។ ក្នុងករណី​សល់​សំណល់​ពី​ការចែក​ប៉ុន្មាន​យកទៅ​ផ្ទៀងផ្ទាត់មើល​ទំនាយ​ពី​ចរិត​អ្នក​ដែលមាន​ចាប់តាំងពី ១-៩ ។ បើ​ករណី​ចែកដាច់​នឹង ៩ បញ្ជាក់ថា​លេខ​សំណល់​របស់​អ្នក​គឺ ៩ នេះហើយ ។

​ឧទាហរណ៍​

ទាយ​និស្ស័យ​មនុស្ស​តាម​ លេខ​ទូរស័ព្ទ​

-​លេខ​ទូរស័ព្ទ​របស់​អ្នក ០៨១ ១២៣ ៤៥៦៧
​គឺ​យក ០+៨+១+១+២+៣+៤+៥+៦+៧ = ៣៧ ,៩ សំណល់​គឺ ១
– លេខ​ទូរស័ព្ទ​របស់​អ្នក ០១២ ៨៥៤ ១២៦
​គឺ​យក ០+១+២+៨+៥+៤+១+២+៦ = ២៩ , ៩ សំណល់​គឺ ២
​ទស្សន៍ទាយ​មើលថា​និស្ស័យ​តាម​លេខ​ទូរស័ព្ទ​របស់​អ្នក​យ៉ាងដូចម្តេច ?

សំណល់ ១
​អ្នកជា​មនុស្ស​មាន​អារម្មណ៍​ឆេវឆាវធ្វើ​អ្វី​លឿន​មិន​បង្អង់​ដៃ ចង់បានទាន់​ចិត្តដែលជា​លក្ខណៈ​និស្ស័យ ​របស់​អ្នកដឹកនាំ​អ្នក​បង្គាប់បញ្ជា ចូលចិត្ត ប្រើ​អំណាច និង ចេញ​បញ្ជា​ជានិច្ច ។​

​សំណល់ ២
​ច្រើន​ជាម​នុស្ស​ចូលចិត្ត​រអ៊ូរទាំ​មាត់​និយាយ​មិន​ឈប់ ប៉ុន្តែ​មាន​ភាព​ឧស្សាហ៍​ខ្មីឃ្មាត ឬ​អាច​ចាត់ទុកបាន​ថា មាត់​និយាយ ប៉ុន្តែ​ដៃ​ធ្វើ​ឥត​ឈប់ ។ ក្រៅពីនេះ​អ្នកជា​ប្រភេទ​មនុស្ស​ចូលចិត្ត​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ទង្វើ​របស់ ខ្លួន ។​

​សំណល់ ៣
​ជា​មនុស្ស​ធ្វើ​ការងារ​ដោយ​ក្តី​ហត់នឿយ​គ្រប់ពេលវេលា ប៉ុន្តែ​ចុងក្រោយ​លទ្ធផល​បាន​មិន​ស្មើ​កម្លាំង​ហត់នឿយ​ឡើយ ។​

​សំណល់ ៤
​ជា​មនុស្ស​ចេះ​បត់បែន​ទាន់​គេឯង​មិន​ចាញ់​ប្រៀប​អ្នកដទៃ ពូកែ​ក្នុង ការចរចា និង មាន​ល្បិច​ខ្ពស់ ។ លក្ខណៈ​មនុស្ស​ក្រុម​នេះ​ដូច​ពាក្យចាស់​ថា​រប៉ិលរប៉ូច ប៉ុន្តែ​អាច​រំដោះខ្លួន​រួច​ជានិច្ច ។​

សំណល់ ៥
​ជា​លេខ​ដែល​ល្អ​ជួប​សេចក្តីសម្រេច​អ្វីៗ​គ្រប់យ៉ាង​ពិសេស​ផ្នែក​ទ្រព្យធន និង វិជ្ជា​ចំណេះដឹង ។​

សំណល់ ៦
​ជា​លេខ​ដែល​ល្អ​ក្នុង​ទំនាក់ទំនង​ជំនួញ​ជួញដូរ សមរម្យ​ប្រើ​សម្រាប់អ្នករកស៊ី​ជួញដូរ អ្នកគ្រប់គ្រង អ្នកទំនាក់ទំនង​ចរចា​ជាមួយ​អ្នកលក់ដូរគ្រប់បែប​គ្រប់​ប្រភេទ ។​

​សំណល់ ៧
​អ្នក​ដែល​ប្រើ​លេខ​ទូរស័ព្ទ​នេះ​តែង​ជាម​នុស្ស​ចូលចិត្ត​ការសប្បាយរីករាយ មាន​ពិធីជប់លៀង​រហូត ចូលចិត្ត​ពិធី​ជួបជុំ​មិត្តភក្តិ ចូលចិត្ត​ដើរលេង និង ត្រឡប់មកផ្ទះ​មិនសូវ​ទៀងពេល​វេលា​ឡើយ ។​

​សំណល់ ៨
​ជា​លេខ​ដែល​មិនល្អ​គ្រប់ផ្នែក​ដូចជា សុខភាព​រាងកាយ ការរៀនសូត្រ តួនាទី​ការងារ ស្នេហាការទំនាក់ទំនង​អ្វី​តែង​ងាយ​បរាជ័យ ខកបំណង បាត់បង់ និង ធ្វើ​អ្វី​តែង​មិន​សម្រេច​ដូច​ក្តី​បំណង​ប៉ុន្មាន​ឡើយ ។​

សំណល់ ៩
​ជា​សំណល់​ល្អ​បំផុត​ក្នុងចំណោម​តួលេខ​ទាំងអស់​ខាងលើ ។ បើ យើង​អាច​ជ្រើសរើស​លេខ​ទូរស័ព្ទ​ដែល​បូក​បញ្ចូល​គ្នា​ហើយ​ចែកដាច់​នឹង ៩ តែម្តង​ជាការ​ល្អ​បំផុត ។ តាម​ក្បួនតម្រា​បញ្ជាក់ថា លេខ​នេះ​ល្អ​ដោយ​ធ្វើ អ្វីៗ​គ្រប់យ៉ាង​តែង​សម្រេច​ជោគជ័យ និង សម​ដូច​បំណង​ជានិច្ច ៕​