បញ្ឈប់​អា​ការៈឈឺចាប់​បណ្តាលមកពី​បញ្ហា​រមួលក្រពើ បាន​ឆាប់ !

Doliprane TVC

​បញ្ហា​រមួលក្រពើ​តែងតែ​កើតមានឡើង នៅពេល​ខ្លះ ។ វា​អាចធ្វើ​អោយជើង ដៃ ខ្នង និង បរិវេន​ផ្សេងៗ​នៃ រូបរាងកាយ​អ្នក​ចុក ។ នេះ​គឺ​បណ្តាលមកពី​សាច់ដុំ​កន្ត្រាក់​ខ្លាំង មានពេលខ្លះ​វា​ធ្វើអោយ​អ្នក​ឈឺ​ចុក ស្ទើរ​ពិបាក​នឹង​ទ្រាំ ពី ៣ ទៅ ៦ នាទី ក៏មាន ។

​វិធី​បន្ធូរបន្ថយ​ជាបន្ទាន់​ដើម្បី​បំបាត់​អាកា​រៈ​នេះ​គឺ ៖

បញ្ឈប់​អា​ការៈឈឺចាប់​បណ្តាលមកពី​បញ្ហា​រមួលក្រពើ បាន​ឆាប់ !

•​ ​សណ្តូកជើង ដៃ ​និង ​សម្រួល​សាច់ដុំ​ត្រង់​បរិវេន​ចុក អោយ​ត្រង់ ដើម្បីអោយ​វា​ឆាប់​ធូរស្រាល​ ។
•​ ​ធ្វើការ​ម៉ាស្សា​ត្រង់​បរិវេន​ដែល​ចុក ។​

•​ ​យក​កន្សែង​ជ្រលក់​ទឹក​ក្តៅ​ឧណ្ហៗ រឺ​ម៉ា​សុីន​ម៉ាស្សា​ប្រើ​កំដៅ​ទៅ​ស្អំ​ត្រង់​បរិ​​វេន​ចុក ។ វា​នឹង​ជួយ អោយ​សាច់ដុំ​ធូរស្រាល ឡើងវិញ ។​
•​ ​បើ​អ្នកមាន​អាកា​រៈ​ចុក​រួយ​ខ្នង អ្នក​គួរ​ទៅ​ងូតទឹក​ក្តៅ​ឧណ្ហៗ និង សម្រួល​សាច់ដុំ​ត្រង់​បរិវេន​ចុក ។​

•​ ​ប្រសិនបើ​ការប្រើ​កំដៅ​ព្យាបាល​មិនមាន​ប្រសិទ្ធភាព សាកល្បង​ប្រើ​ទឹកកក​ស្អំ​វិញ​ម្តង ។​
•​ ​ពិសា​អាហារ​ដែលមាន​សារធាតុ​ប៉ូ​តា​ស្យូ​ម​អោយបាន​ច្រើន ដូចជា ចេក ផ្លែក្រូច ព្រោះ​បញ្ហា​រមួល ក្រពើ​ច្រើន​បណ្តាលមកពី​កង្វះ​សារធាតុ​ប៉ូ​តា​ស្យូ​ម កាល់ស្យូម និង ម៉ាញ៉េ​ស្យូ​ម ។​

•​ ​ពិសា​ទឹក​អោយបាន​ច្រើន ដើម្បី​បង្គ្រប់​ជាតិ​ទឹក​ក្នុង​រាងកាយ ជាពិសេស​ត្រូវ​ពិសា​ទឹក​ទាំង​នៅមុន និង​ក្រោយ​លេង​កីឡា ។​
•​ ​ត្រូវ​ស្វែងយល់​ពី​អាកា​រៈ​រមួលក្រពើ ដើម្បី​ការពារ​កុំអោយ​កើតមាន​នៅពេល​ក្រោយ​ទៀត ៕ សុផល​