​វិធី​ធ្វើ៖​ ស៊ុប​ពោះវៀន​ផាក់​ឡូ​វ​

Doliprane TVC

គ្រឿងផ្សំ​
​ពោះវៀន​ជ្រូក​ផាក់​ឡូ​វ ៣០០ ក្រាម តៅហ៊ូ ១ ប្រអប់ ខ្ញី ៣ បន្ទះ ខ្ទឹមស ចិញ្ច្រាំ ១ ស្លាបព្រា​កាហ្វេ ម្ទេស​ក្រៀម ៥ គ្រាប់ ម្រេច​គ្រាប់ ១ ស្លាប​ញ្រ​កាហ្វេ ប៉ូច​កាក់ ១ គ្រាប់ និង ជីររណារ ៣ សន្លឹក ។

​វិធី​ធ្វើ៖​ ស៊ុប​ពោះវៀន​ផាក់​ឡូ​វ​

​គ្រឿងផ្សំ​រសជាតិ​
​ទឹកស៊ីអ៊ីវ ៣ ស្លាបព្រា​បាយ ស្រា ១ ស្លាបព្រា​បាយ ស្ករ ២ ស្លាបព្រា កាហ្វេ ទឹកម្ទេស ១ ស្លាបព្រា​បាយ ។

​វិធី​ធ្វើ​
១- លីង​ប៉ូច​កាក់ ម្រេច​គ្រាប់ ខ្ញី និង ម្ទេស​ក្រៀម​រហូត​ទាល់តែ​ក្រៀម​ទើប​ចាក់​គ្រឿងផ្សំ​រសជាតិ ចូល​ដោយ​ដំបូង​ប្រើ​ភ្លើង​ខ្លាំង ហើយ​បន្ទាប់មក​ត្រូវ​បន្ថយ​ភ្លើង​រម្ងាស់ ៥ នាទី ។
២- កាត់​តៅហ៊ូ​ជា​ដុំ​រួចហើយ​ដាក់ចូល​ក្នុង​គ្រឿង​លីង​ដោយ​ថែម​ទឹក​និង​ស្ងោរ​រម្ងាស់ ៥ នាទី ។
៣- ហាន់​ពោះវៀន​ផាក់​ឡូ​វ​ជា​កង់ៗ​រួចហើយ​ដាក់​ស្ងោរ​រម្ងាស់ ៥ នាទី​ជាមួយ​វិធី​ទី ២ ។ ជា​ចុងក្រោយ​រោយ​ជីររណារ​ហាន់​ពីលើ​ទុក​ជាការ​ស្រេច ៕