វិធី​រក្សា​ខ្ទឹមស​

Doliprane TVC

១ – ដំបូង​ត្រូវយក​ខ្ទឹមស​ទៅ​ជ្រលក់​ប្រេង​ប៉ា​រ៉ា​ហ្វ៉ី​ន​មួយស្របក់ដើម្បីឱ្យ​សម្បក​ស្រទាប់​ក្រៅ​ខ្ទឹមស​បឺត​យក​ប្រេង​ប៉ា​រ៉ា​ហ្វ៉ី​ន ទើប​ស្រង់​ចេញ និង យកទៅ​រក្សាទុក​នៅ​កន្លែង​ដែល​មិនត្រូវ​ខ្យល់ដើម្បី​ការពារ​មិនឱ្យ​បាត់បង់​ជាតិទឹក ។ វិធី​នេះ​អាច​រក្សា​ខ្ទឹមស​បាន​រយៈពេល​យូរដោយ​វា​មិន​ដុះ​ពន្លកមិនស្វិត​ក្រៀមមិន​ធុំក្លិននិងមិន​ខូចគុណភាពព្រមទាំង​អាច​ការពារ​មិនឱ្យ​មានមេ​ស៊ី​ទៀតផង ។

២ – គេ​អាច​ប្រើ​ស្លឹក​ស្ពៃស​ស្រស់​វេច​ខ្ចប់​ខ្ទឹមស​ក៏បាន ។ ក្រោយពីវេច​ខ្ចប់​រួច​ត្រូវ​យកទៅ​រក្សាទុក​នៅ​ន្លែ​ង​ដែលមាន​ខ្យល់អាកាស​ចេញចូល និង ត្រជាក់ ដាច់ខាត​មិនត្រូវ​ឱ្យ​ប៉ះ​ទឹក​ឡើយ ។ វិធី​នេះ​អាច​រក្សា​ខ្ទឹមស​ឱ្យនៅស្រស់​បានជា​យូរថ្ងៃ ។

វិធី​រក្សា​ខ្ទឹមស​

៣ – ដំបូង​ត្រូវ​ក្រាល​អង្កាម​កម្រាស់ ២ សង់ទីម៉ែត្រ នៅ​ពីក្រោម​បាតកេស បាត​ជាល ឬ បាត​កញ្ឆេរួចហើយ​ដាក់​តម្រៀប​ខ្ទឹមស​ជា​ស្រទាប់ៗ​ទើបរោយ​អង្កាម​ពីលើ​ខ្ទឹមស ។ វិធី​នេះ​អាច​រក្សាទុក​បាន​រយៈពេល​យូរ ៕