និយាយ​ពី​អាថ៌កំបាំង​របស់​ស្ត្រី​ ក្រោយពី​សុរា​ជ្រាប​ជោក​ប្រាណ​

Doliprane TVC

-​ក្រពេញ​ទឹកភ្នែក​បែកធ្លាយ
​ស្ត្រី​ខ្លះ​ផឹកស្រា​ដើម្បី​បំបាត់ទុក្ខ​កង្វល់ ឬ ដើម្បី​បំបាត់​រឿង​សៅហ្មង​អ្វីមួយពេល​ឥទ្ធិពល​ស្រា​គ្រប ដណ្តប់​ហើយចូលចិត្ត​រ៉ាយរ៉ាប់​រឿងរ៉ាវ​ទុក្ខសោក​របស់ខ្លួន​ដែល​ធ្លាប់​កើតមាន​ទាំង​ប៉ុន្មាន​ឱ្យ​អ្នកដទៃ​ស្តាប់ ។ នៅពេលនោះ​ហើយ​កំសួល​ទឹកភ្នែក​នឹង​បង្ហូរ​ចេញមក ។ អ្នកខ្លះ​មិន​ត្រឹមតែ​បង្ហូរទឹកភ្នែក​ដោយ ភាព​សោកសៅ​តែ​ម្យ៉ាង​នោះទេ ថែមទាំង​មានការ​យំ​បោក​ខ្លួន​បោក​ប្រាណ​ទៀតផង ។​

និយាយ​ពី​អាថ៌កំបាំង​របស់​ស្ត្រី​ ក្រោយពី​សុរា​ជ្រាប​ជោក​ប្រាណ​

​អ្នកខ្លះ​ត្រូវ​ការផឹក​គ្រឿង​ស្រវឹង​ដី​ម្បី​បំបាត់ទុក្ខ​កង្វល់​មិនមែនជា​ការត្រឹមត្រូវ​ទេ ផ្ទុយទៅវិញ​វា​អាច​ជាការ​ទទួលរង​រឿង​ទុក្ខសោក​លើស​ដើម​ទៅវិញ ។​

-​ការបដិសេធ​ថយចុះ​
​នៅពេល​បរិមាណ​ស្រា​ចាប់ផ្តើម​មាន​កំហាប់​កាន់តែ​ខ្ពស់​ក្នុង​ខ្លួនស្ត្រី​ជាច្រើន​តែង​ជ្រួលជ្រើម​ជាមួយ​ការ​បបួល​បែប​ទាក់ទាញ ។ ចលនា​នេះ​កើតឡើង​ដោយសារ​ការ​ត្រិះរិះ​ធ្លាក់ចុះ ហើយ​អ្វីដែលធ្លាប់​មានការ​រិះគិត​យ៉ាង​ស៊ីជម្រៅ​នោះបាន​ថយចុះ​ខ្លាំង​ហេតុនេះនៅពេល​មាន​នរណា​បបួល​ធ្វើ​អ្វីមួយ​តែង​យល់ស្រប​យ៉ាង​ងាយ ។ ព្រោះតែ​ហេតុនេះហើយ​ទើប​គេ​ឃើញថា ស្ត្រី​ជាច្រើន​តែង​បាត់បង់​ខ្លួនប្រាណ​នៅពេល​ឥទ្ធិពល​គ្រឿង​ស្រវឹង​ចូលខ្លួន​នេះឯង ៕