មន្ត្រី​មានអំណាច​នៅ​សាលាស្រុក​បុរី​ជលសា ខេត្តតាកែវ ការពារ​យួន​ធ្វើស្រែ​ខុសច្បាប់​លើដី​ខ្មែរ​

ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​បុរី​ជលសា ខេត្តតាកែវ បាន​រាយការណ៍​នៅក្នុង​សប្តាហ៍​នះ​ថា​មន្ត្រី​មានអំណាច​ដែល​បម្រើ​ការងារ​នៅក្នុង​ស្រុក​បុរី​ជលសា មិនបាន​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​ប្រទេស​កម្ពុជា នៅ​ចំពោះមុខ​ការឈ្លានពាន​ដោយ​ខុសច្បាប់​ពី​សំណាក់​ប្រទេស​យួន និង​ប្រជាជន​យួន​នោះទេ តែ​ផ្ទុយទៅវិញ​ពួកគេ​បែរជា​ការពារ​ជនជាតិ​យួន ដើម្បី​អាច​ទាយ​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដោយ​មិន​ខ្វល់ខ្វាយ​ពី​ផលប្រយោជន៍​របស់​ជាតិខ្មែរ​នោះទេ​។​

ថ្មីៗ​នេះ មន្ត្រី​សាលាស្រុក​បុរី​ជលសា ខេត្តតាកែវ ម្នាក់​គឺ លោក លឹម ង​ន បានដាក់​ពាក្យ​ប្ដឹង​កម្លាំងចម្រុះ ដែល​បាន​ចុះទៅ​បង្ក្រាប​ក្រុមគ្រួសារ​ជនជាតិ​យួន​ដែល​ឡើងមក​ធ្វើស្រែ​ប្រាំង​លើដី​ខ្មែរ​ដោយ​ខុសច្បាប់​ពីបទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ អ្នកដទៃ​ដោយ​ចេតនា​។ តែ​សកម្មភាព​របស់លោក លឹម ង​ន បាន​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ស្អាតស្អំ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក ឡេះ សូ​នី មន្ត្រី​យោធា​វរ​ការពារ​ព្រំដែន​៣០១ ដែល​ចូលរួម​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​សកម្ម​ភាព​ធ្វើស្រែ​ខុសច្បាប់​លើដី​ខ្មែរ​ពី​សំណាក់​ជនជាតិ​យួន បាន​ឲ្យ​ដឹងថា លោក លឹម ង​ន មន្ត្រី​សាលាស្រុក​បុរី​ជលសា បាន​ជួល​ដីស្រែ​ទំហំ​៤១ ហិកតា ទៅ​ឲ្យ​ជនជាតិ​យួន​៣​គ្រួសារ ក្នុងតម្លៃ​១​ម៉ឺន​ដុល្លារ ហើយ​ពេល​កម្លាំង​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប បានធ្វើ​ឲ្យ​បាត់បង់​ផលប្រយោជន៍​របស់ខ្លួន បានជា​លោក លឹម ខន ដាក់ពាក្យ​ប្ដឹង​សមត្ថកិច្ច​។​

​ចំពោះមុខ​ករណី លោក លឹម ង​ន បានដាក់​ពាក្យ​ប្ដឹង​កម្លាំងចម្រុះ ដែល​បាន​ចុះទៅ​បង្ក្រាប​ក្រុមគ្រួសារ​ជនជាតិ​យួន​ឡើងមក​ធ្វើស្រែ​ប្រាំង​លើដី​ខ្មែរ​ដោយ​ខុសច្បាប់​ពីបទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​ដោយ​ចេតនា​នេះ អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ ក៏បាន​ព្រមាន​ដកហូត​តួនាទី​អភិបាលស្រុក​បុរី​ជលសារ លោក ស៊ុត ខុន បើ​រកឃើញថា​នៅ​ខាងក្រោយ នៃ​ការដាក់​ពាក្យ ប្ដឹង​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះទៅ​បង្ក្រាប​ជនជាតិ​យួន​ដែល​ធ្វើស្រែ​ខុសច្បាប់​លើដី​ខ្មែរ​។​

គួរ​បញ្ជាក់ថា ថ្មីៗ​នេះ កម្លាំងចម្រុះ​មាន​មន្ត្រីនគរបាល កងរាជអាវុធហត្ថ និង កម្លាំង​ទាហាន​ខេត្ត បាន​ចុះបង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ក្នុងនោះ​ក៏បាន​បណ្ដេញ​ជនជាតិ​យួន​ដែល​ចូលមក​ធ្វើស្រែ​ខុសច្បាប់ នៅតាម​ព្រំដែន​នៃ ស្រុក​បុរី​ជលសា​ផងដែរ  ប៉ុន្តែ​បែរជា​រង​ការប្ដឹង​ដោយ​មន្ត្រី​សាលាស្រុក​បុរី​ជលសា​ទៅវិញ​។ ករណី​ខាងលើនេះ ត្រូវគេ​សង្កេតឃើញថា​កំពុង​ត្រូវបាន​ប្រជាពលរដ្ឋ​ខេត្តតាកែវ​តាមដាន​យន្តការ​នៃ​ការដោះស្រាយ​យ៉ាង​យកចិត្តទុកដាក់​បំផុត​៕

IMG_2728 IMG_2726