បើកម៉ូតូមិនប្រយ័ត្ន បុកបង្គោលចរាចរ រងរបួសធ្ងន់ នៅស្រុកជុំគីរី

កំពត៖ បុរសម្នាក់បើកម៉ូតូ បុកបង្គោលចរាចរ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីម៉ោង ៥៖៤០នាទីល្ងាច ថ្ងៃទី២៨ ខែគុម្ភៈ ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិ ដំណាក់ឈើក្រម ឃុំស្នាយអញ្ជិត ស្រុកជុំគីរី។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា៖ ជនរងគ្រោះ ឈ្មោះផាន់ ថេង ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិព្រៃវេវ ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត​​ បើកបរម៉ូតូ ម៉ាកឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Z-6178។

នគរបាលដដែល បន្តថា ជនរងគ្រោះ បានជិះម៉ូតូម្នាក់ឯង អត់ពាក់មួកសុវត្ថិភាព ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ មិនដឹងយ៉ាងម៉េច ក៏ជ្រុលទៅបុកបង្គោល ចរាចរយ៉ាងទំហឹង បណ្តាលឲ្យដួល បោកទៅនឹងថ្នល់ ក៏ជួបគ្រោះថ្នាក់បែបនេះតែម្តងទៅ។

ក្រោយហេតុការណ៍ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ មកដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យ ស្រុកជុំគីរី រីឯម៉ូតូនាំយកទៅ ទុកនៅផ្ទះជនរងគ្រោះ៕

បើកម៉ូតូមិនប្រយ័ត្ន បុកបង្គោលចរាចរ រងរបួសធ្ងន់ នៅស្រុកជុំគីរី
បើកម៉ូតូមិនប្រយ័ត្ន បុកបង្គោលចរាចរ រងរបួសធ្ងន់ នៅស្រុកជុំគីរី

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត